ប្រទេសក្រិកហាមទេសចរធាត់ជ្រុលជិះសត្វលាក្រោយពីមានការតវ៉ា

0
282

ក្រិក៖ តាម Daily Mail បានផ្សាយឲ្យដឹងថា អាជ្ញាធរប្រទេសក្រិកទើបតែបានចេញបម្រាមហាមមិនឲ្យភ្ញៀវទេសចរដែលមានមាឌធាត់ៗជួលសត្ចលាជិះជាការកម្សាន្តទៀតហើយក្រោយពីសកម្មជនការពារសិទ្ធសត្វបានធ្វើការតវ៉ាយ៉ាងខ្លាំងហើយនោះ។ មានការកត់សម្គាល់ថាមនុស្សធាត់ជិះសត្វលាមិនត្រឹមតែធ្វើឲ្យវាមានការហត់នឿយខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែទម្ងន់សង្កត់របស់មនុស្សធាត់ធ្វើឲ្យកកឹតខ្នងលានិងធ្វើ ឲ្យមានរបួសខ្នងវាទៀតផង។

ជាទូទៅសត្វលាត្រូវបានគេនិយមជួលជិះនៅតំបន់ទេសចរSantorini ហើយគេពិតជាពិបាកនឹងយកភ្នែ កមើលណាស់នៅពេលឃើញសត្វលាដែលមានទំហំខ្លួនតូចល្មម បែរជាត្រូវមនុស្សធាត់ជិះវាយ៉ាងស ប្បាយរីករាយទៅវិញនោះ ហើយពេលខ្លះត្រូវជិះតាមផ្លូវតូចចង្អៀតចូលបានត្រឹមតែមួយដងខ្លួនសត្វលាប៉ុណ្ណោះ។

ពេលនេះអាជ្ញាធរក្រិកបានហាមភ្ញៀវទេសចរដែលមានទម្ងន់លើសពី១០០គីឡូក្រាមឬលើសពី ១ភាគ៥នៃទម្ងន់សត្វលាមិនត្រូវអនុញ្ញាតិឲ្យជួលសត្វលាជិះកម្សាន្តតទៅទៅទៀតឡើយ៕

Facebook Comments
Loading...