យន្តហោះដែលអាចហោះហើរបានចម្ងាយឆ្ងាយជាងគេបំផុតលើលោកចាប់ដំណើរការហើយ

0
145

ប្រទេសសឹង្ហបុរី៖ កិច្ចខឹតខំប្រឹងប្រែង ដើម្បីធ្វើឲ្យមានយន្តហោះមួយប្រភេទដែលអាចហោះហើរបាន ឆ្ងាយជាងគេបំផុតលើលោកបានចាប់ផ្តើមចេញដំណើរហើយកាលពីថ្ងៃព្រហស្បត្តិ៍ក្នុងសេវាកម្មហោះហើរពីសឹង្ហបុរីឆ្ពោះទៅកាន់ទីក្រុងញូយ៉ក។ យន្តហោះរបស់ក្រុមហ៊ុនSingapore Airlinesនេះអាចហោះ បានចម្ងាយ១៥.០០០គីឡូម៉ែត្រដោយចំណាយពេល១៩ម៉ោងនៅលើអាកាសមិនចាំបាច់ចុះសំចតនៅទីណាឡើយ។

កាលពីឆ្នាំមុនយន្តហោះរបស់ក្រុមហ៊ុន Qantas Airlines ចំណាយពេល១៧ម៉ោងហោះហើរអត់ឈប់ពី ទីក្រុង Perth ឆ្ពោះទៅកាន់ទីក្រុងឡុងដ៍។ ចំណែកយន្តហោះរបស់ក្រុមហ៊ុន Qatar ហោះហើរដោយចំណាយពេល១៧,៥ម៉ោង ពីទីក្រុងAuckland ទៅកាន់ទីក្រុង Doha។

ក្រុមហ៊ុនSingapore Airlinesបានប្រកាសថា ការហោះហើរឆ្ងាយដោយមិនចាំបាច់ចុះសំចតបែបនេះវា ជួយកាត់បន្ថយពេលវេលារបស់អ្នកដំណើរ។យន្តហោះនេះអាចផ្ទុកមនុស្សបាន១៦១នាក់៕

Facebook Comments
Loading...