មហាសេដ្ឋីចេក ម៉ា៖ អាមេរិកនឹងរងគ្រោះធ្ងន់បើនៅតែព្យាយាមបង្កសង្គ្រាមត្រជាក់ជាមួយចិន

0
136

នាយកប្រតិបត្តិក្រុមហ៊ុនអាលីបាបា លោកមហាសេដ្ឋីចេក ម៉ាបានធ្វើការព្រមានថាសហរដ្ឋអាមេរិកនឹងរ ងគ្រោះធ្ងន់ធ្ងរប្រសិនបើគេនៅតែប្រឹងប្រែងបង្កសង្គ្រាមត្រជាក់ជាមួយប្រទេសចិនតាមរយៈការធ្វើអព្យាក្រឹតនីយកម្មកំណើននៃសេដ្ឋកិច្ចរបស់ប្រទេសខ្លួននោះ។

លោកម៉ាបាននិយាយទៀតថា លោកនៅតែមិនយល់អំពីភាពឡូស៊ិកនៅពីក្រោយការតម្លើងពន្ធរបស់អាមេរិកទៅលើប្រទេសចិនដែលធ្វើឡើងដោយរដ្ឋបាលរបស់លោកដូណាល់ត្រាំ។ លោកថ្លែងទៀតថា អាមេរិកបានទទួលផលប្រយោជន៍យ៉ាងសម្បើមពីទំនាក់ទំនងពាណិជ្ជកម្មជាមួយចិន ហើយកំណើនសេដ្ឋ កិច្ចរបស់អាមេរិកក៏បានមកពីនោះដែរ។

ចំណែកលោក Joa Tsai អនុប្រធានក្រុមហ៊ុនអាលីបាបាក៏បានបន្ទរតាមសំដីរបស់លោកចេក ម៉ាដែរ។ តែលោកបានបន្ថែមថា សង្គ្រាមពាណិជ្ជកម្មដែលផ្តួចផ្តើមឡើងដោយរដ្ឋការដូណាល់ត្រាំវាបានក្លាយទៅជាសង្គ្រាមត្រជាក់ ឬហៅថាជាសង្គ្រាមភូមិសាស្ត្រនយោបាយដែលផ្តួចផ្តើមឡើងដោយសហរដ្ឋអាមេរិក។ ពិភពលោកទាំងមូលនឹងទទួលរងនូវផលវិបាកនេះ។ គ្រប់ៗគ្នាមានអារម្មណ៍ថាកំពុងតែទទួលរងនូវការឈឺចាប់ហើយ៕

Facebook Comments
Loading...