ហៃឡែនឌ័រ រអិលគ្រួស ក្រឡាប់ធ្លាក់ចំណោតរបួសជនជាតិចិន៣នាក់

0
878

កោះកុង: ដោយរអិលគ្រួសដែលគេទើបចាក់ផ្លូវ រថយន្តHILANDER មួយគ្រឿង បានរអិលធ្លាក់ពីលើផ្លូវចូលចំណោទ បណ្ដាលឲ្យរងរបួសជនជាតិចិន៣នាក់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១០តុលា ឆ្នាំ ២០១៨ នៅចំណុច ចំណោតអូរជ្រៅ ក្នុងឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ។

ផ្អែកតាមរបាយការណ៍របស់នគបាលមូលដ្ឋានឲ្យដឹងថារថយន្ដម៉ាក្សHILANDERពណ៍ស ពាក់ស្លាកលេខ 4yBv6692បើកបរដោយឈ្មោះស៊ូ.ចិត្រា ប្រុសជនជាតិខ្មែរ អាយុ ២៨ឆ្នាំ ទីលំនៅភូមិ៤.សង្កាត់៤ ក្រុងព្រះសីហនុបានធ្វើដំណើរ ពីកំពង់សោមទៅកោះកុង(ពីកើតទៅលិច)
រួមដំណើរដោយជនជាតិចិន៣នាក់.ស្រី០១នាក់ បណ្ដាលអោយរង របួសទាំង៣នាក់។

-របួសធ្ងន់០២នាក់.ប្រុស០១នាក់និងស្រី០១នាក់។
-របួសស្រាល០១នាក់ ប្រុស។
-មានឈ្មោះដូចខាងក្រោម
ឈ្មោះហៅក្រៅ
១.ឈ្មោះឡៅលាវ ប្រុស ៦២
២ ឈ្មោះ ជូអិលិង ប្រុស អាយុ ៤៧ ឆ្នាំ។
៣ .ឈ្មោះជី.មិងគ ស្រី អាយុ៦១ឆ្នាំ
មូលហេតុរថយន្ដចុះចំណោទ (រអិលគ្រួសដែលទើបឈូសឆាយ)។

រថយន្ដដែលរងគ្រោះត្រូវបានក្រុមហ៊ុនចិនមកស្ទូចយកទៅជួសជុលនៅខត្តព្រះសីហនុ។ ចំណែកជនរងគ្រោះត្រូវបានជួយសង្រ្គោះទៅកាន់មន្ទីីរពេទ្យបង្អែកស្រុក ៕

Facebook Comments
Loading...