តើលន បញ្ញា ឬ លាប រដ្ឋា នរណាជាម្ចាស់ពានទម្ងន់៦០គីឡូក្រាម?

0
371

ភ្នំពេញ: ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement ទម្ងន់៦០គីឡូក្រាមដែលបានចាប់ផ្ដើមពីថ្ងៃទី៩មិថុនាមកនោះត្រូវប្រកួតផ្ដាច់ព្រ័ត្រនៅថ្ងៃទី១៣តុលាឆ្នាំ២០១៨នេះហើយ ។

ឡុង រ៉ាមីក្លិបខ្លារខិនមានរិទ្ធត្រូវប្រជែងគ្នាជាមួយលិញ ភារម្យក្លិបភារម្យគុនខ្មែរដណ្ដើមចំណាត់ថ្នាក់លេខ ៣ ដែលេខ៣បាន១.០០០ដុល្លា ឯ អ្នកចាញ់បាន៥០០ដុល្លារ ។

ពួកគេសុទ្ធតែជាអ្នកចាញ់នៅវគ្គបាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា ។សម្រាប់រ៉ាមីនៅជុំទី១គេឈ្នះលី តឿនក្លិបម្កុដរាជសីហ៍ដោយពិន្ទុ នៅជុំទី២ឈ្នះឈាន រស្មីក្លិបខេត្តរតនគីរីដោយពិន្ទុ ជុំទីឈ្នះវុត្ថា លាន់លីញក្លិបអង្គរធំគុនខ្មែរដោយពិន្ទុតែនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រគេចាញ់ពិន្ទុលាប រដ្ឋាមកពីក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យ ។

ចំពោះលីញ ភារម្យដែលគេជឿថានឹងមានកៅអីនៅវគ្គផ្ដាច់ព្រ័ត្រនោះនៅក្នុងការប្រកួតជម្រុះជុំទី១ឈ្នះប៉ូ វណ្ណសក្តិក្លិបអាណាចក្រប្រយុទ្ធខេត្តសៀមរាបនៅទឹកទី២ ជុំទី២ ឈ្នះកូយ ឡាយក្លិបទ័ពឆ័ត្រយោង៩១១ដោយពិន្ទុជុំទី៣ ឈ្នះពុទ្ធ សំបូរក្លិបពុទ្ធ សេរីវង្សដោយពិន្ទុតែនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រគេចាញ់លន បញ្ញាសមាគមប្រដាល់ក្រសួងការពារជាតិនៅទឹកទី៣ ។

រវាងជើងខ្លាំងទាំង២នេះមិនដឹងថានរណាដណ្ដើមបានចំណាត់ថ្នាក់លេខ ៣ នោះទេ តែសម្រាប់អ្នកទស្សនាគេមានជំនឿចិត្តខ្លាំងលើលីញ ភារម្យ ។

ចំពោះគូប្រកួតដណ្ដើមពានជើងឯកនោះគឺជាការជួបគ្នារវាងលាប រដ្ឋាក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យជាមួយជើងខ្លាំងលន បញ្ញាសមាគមប្រដាល់ក្រសួងការពារជាតិ ។

រដ្ឋាកាលប្រកួតជម្រុះជុំទី១ឈ្នះចាន់ រក្សាក្លិបអេភូថងកីឡាដោយពិន្ទុ ។ ជុំទី២ ប្រកួតឈ្នះម៉ន ព្រំម៉ាញក្លិបការិយាល័យទី៥កងទ័ពជើងគោកដោយពិន្ទុ ជុំទី៣ឈ្នះកំពែង ខ្មៅសមាគមប្រដាល់ក្រសួងកសិកម្មដោយពិន្ទុ និងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រឈ្នះឡុង រ៉ាមីដោយពិន្ទុ ។

ចំពោះបញ្ញាវិញកាលប្រកួតជម្រុះនៅជុំទី១ ឈ្នះនួន រ៉ាថេបក្លិបតាឯកដំបងដែកមានរិទ្ធដោយពិន្ទុ ។ ជុំទី២ឈ្នះសេន កុសលក្លិបមោងឬស្សីមរតកគុនខ្មែរដោយពិន្ទុជុំទី៣ ឈ្នះម៉ឺន មេឃាក្លិបកងចក្រភ្នំតូចដោយពិន្ទុ និង នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រឈ្នះលីញ ភារម្យមុនស្នូរជួងបញ្ចប់ទឹកទី៣ ។

អ្នកមិនទាន់ស្គាល់ចាញ់លន បញ្ញា និង លាប រដ្ឋានរណាជាម្ចាស់ពានដែលមានរង្វាន់អមចំនួន៤.០០០ដុល្លារនេះ ? សម្រាប់ជើងឯករងមានរង្វាន់២.០០០ដុល្លារ ។

Facebook Comments
Loading...