សភាពការណ៍ទូទៅរយៈពេល១៥ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ ខេត្តត្បូងឃ្មុំ

0
639

ខេត្តត្បូងឃ្មុំ៖ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ និងភ្ជុំបិណ្ឌប្រណីខ្មែរ រយៈពេល១៥ថ្ងៃនេះ ពិសេសនៅតាមវត្តអារាម តាមផ្លូវសាធារណៈផ្សេងៗ ក្នុងខេត្ត ឃេីញថាអាជ្ញាធរ សមត្ថកិច្ចរៀបចំសណ្តាប់បានល្អ មិនមានបទល្មេីសអី្វធំដុំកេីតមាននោះទេ បេីប្រៀបធៀបនិងឆ្នាំទៅ និងឆ្នាំនេះ មិនខុសគ្នាប៉ុន្មាននោះទេ ។

លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្ត បានបញ្ជាក់ឱ្យដឹងថា រយៈពេល១៥ថ្ងៃក្នុងឱកាសបុណ្យកាន់បិណ្យ.ភ្ជុំបិណ្ឌ សភាពការណ៍គ្រោះថ្នាក់សង្គម កេីតឡេីងចំនួន៤លេីក បេីប្រៀបធៀបទៅឆ្នាំ២០១៧ កេីនឡេីង១លេីក (០៤/០៣) ស្មេីនឹង៣៣% នៃគ្រោះថ្នាក់សង្គមក្នុងឱកាសបុណ្យកាន់បិណ្ឌ.ភ្ជំុបិណ្ឌ ឆ្នាំ២០១៨នេះ ។ ក្នុងនោះ រួមមាន ករណីគ្រោះថ្នាក់ចរាចរណ៍ ១លេីក នៅស្រុកមេមត់ ។ ករណីអគ្គីភ័យ ១លេីក នៅស្រុកអូរាំឪ ។ ករណីខ្យល់គរ ១លេីក នៅស្រុកពញាក្រែក និង១ករណីទៀត អំពេីអត្តឃាត ១លេីក នៅស្រុកអូរាំងឪ ។

ក្នុងនោះដែរសមត្ថកិច្ចនគរបាលនៃស្នងការខេត្តក៏បានបង្ក្រាបបទល្មេីសគ្រឿងញៀន បាន៤ករណី (ស្រុកពញាក្រែក១ករណី ចាប់ខ្លួនបាន៣នាក់,ស្រុកតំបែរ ១ករណី ចាប់ខ្លួន២នាក់,ស្រុកមេមត់ ១ករណី ចាប់បាន១នាក់ និងស្រុកត្បូងឃ្មុំ ១ករណី ចាប់បាន ៦នាក់) ។

លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្ត បានបញ្ជាក់ទៀតថា ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ កម្លាំងជំនាញបានចុះផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មីជូនប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ សរុបចំនួន ១,៥៩៥នាក់ ស្រី៧៩៣នាក់ ។ ហេីយក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះដែរ ភ្ញៀវទេសចរណ៍ដែលបានមកទស្សនានៅតាមរមណីយដ្ឋាន នានា ក្នុងខេត្តសរុបរយៈពេល៣ថ្ងៃ (ថ្ងៃ៨ដល់ថ្ងៃ១០ ខែតុលា ឆ្នាំ២០១៨) សរុបចំនួន ១០,៣៨២នាក់ ស្រី៥,០៨៤នាក់ ។

ជាលទ្ធផលឃេីញថា កម្លាំចុះការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ ក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីខ្មែរ នៅតាមវត្តអារាមជាពិសេសបានការពារសណ្តាប់ធ្នាប់ នៅតាមការិយាល័យពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨ ទូទាំងខេត្តត្បូងឃ្មុំបានយ៉ាងល្អ ៕

Facebook Comments
Loading...