ឃីមបូរ៉ា និង សុខ សាវិន អាចឈ្នះគូប្រកួតបានបន្តទៀតដែរឬទេ ?

0
209

ភ្នំពេញ: ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវលើសង្វៀនអាស៊ីអាគ្នេយ៍រសៀលថ្ងៃទី១៣តុលា ឃីម បូរ៉ា ត្រូវតស៊ូជាមួយអ្នកប្រដាល់ថៃផាត ងិនថង (Phat Ngenthong) ដែលអ្នកប្រដាល់ថៃរូបនេះ ២ប្រកួតរបស់គេចាញ់ទាំង២ប្រកួត ។ ការចាញ់ផ្ទួនៗបែបនេះធ្វើឲ្យឱកាសដើម្បីស្វែងរកកៅអីនៅវគ្គផ្ដាច់ព្រ័ត្ររបស់ផាត ងិនថងត្រូវបាត់បង់ទាំងស្រុងហើយ ។អ្វីដែលនៅសេសសល់សម្រាប់គេគឺប្រកួតបង្គ្រប់កិច្ចតែប៉ុណ្ណោះ ។

តាមពិតផាត ងិនថងធ្លាប់ឈ្នះបូរ៉ាហើយការប្រកួតមួយនេះប្រសិនបើគេអាចយកឈ្នះបូរ៉ាបានទៀតនោះនឹងធ្វើឲ្យបូរ៉ាដែលកំពុងប្រវេប្រវាររកកៅអីសម្រាប់វគ្គផ្ដាច់ព្រ័ត្រនោះនឹងត្រូវបាត់បង់ទាំងស្រុង ។ពេលនេះបូរ៉ាកំពុងតែស្ថិតនៅពីក្រោយកីលាករសុខ សាវិនទៅហើយក្នុងខណៈដែលជើងខ្លាំងសូត្រ ប៊ុនធីក្លិបបក្សីស្លាបដែកស្ថិតនៅក្នុងលំដាប់ទី៣នោះ ។

បូរ៉ាមានប្រវត្តិប្រកួតចំនួន១១០ដង ឈ្នះ៨០ដង ចាញ់២៨ដង និងស្មើពិន្ទុ ២ ដង ។ចំពោះផាត ងិនថងវិញមានប្រវត្តិប្រកួតចំនួន៨១ដង ឈ្នះ៦៨ដង ចាញ់១៣ដង ។នេះជាការប្រកួតដែលបូរ៉ាបារម្ភជាទីបំផុត ហើយមិនដឹងថាអ្វីៗមានការប្រែប្រួលឬទេ ?

ចំពោះសុខ សាវិញវិញត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះផាត ថាណា (Phat Thana) ដែល២ប្រកួតរបស់អ្នកប្រដាល់ថៃរូបនេះឈ្នះ១ ប្រកួត និង ចាញ់១ ប្រកួត ។

ក្នុងចំណោមអ្នកប្រដាល់ថៃទាំង៤រូបមានតែផាត ថាណាទេដេលបានឈ្នះ១ប្រកួត ក្នុងចំណោម២ប្រកួតរបស់គេ ។ ការប្រកួតមួយនេះផាត ថាណាត្រូវការឈ្នះបន្ថែមទៀតតែមិនដឹងថាគេអាចយកឈ្នះសាវិនបានឬអត់នោះឡើយ ។

ចំពោះសាវិនគេកំពុងតែមានជំនឿចិត្តថាគេនឹងបន្តឈ្នះ ។ សាវិនមានប្រវត្តិប្រកួតចំនួន៩៤ដង ឈ្នះ៦៩ដង ចាញ់២០ដងស្មើពិន្ទុ ៥ ដង ។ចំពោះអ្នកប្រដាល់ថៃផាត ថាណាវិញគេមានប្រវត្តិប្រកួតចំនួន៥៩ដង ឈ្នះ៥១ដង ចាញ់៨ដង ។ជំនួបមួយនេះនរណានឹងឈ្នះ ?

Facebook Comments
Loading...