ឆ្នាំនេះ ភ្ញៀវទេសចរណ៍ មកទស្សនា ខេត្តកំពង់ចាម ចំនួន ៤១.៧១៥នាក់

0
737

កំពង់ចាម៖ យោងតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ ខេត្តកំពង់ចាម គូសបញ្ជាក់ថា នៅក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌ ឆ្នាំ២០១៨នេះ មានភ្ញៀវទេសចរណ៍ជាតិ មកទស្សនាកម្សាន្ត តាមរម្មណីយដ្ឋាននានា នៃខេត្តកំពង់ចាម សរុប ៤១.៧១៥នាក់ ក្នុងនោះមាន ៖ រម្មណីយដ្ឋាន ភ្នំហាន់ជ័យ ៧.៨៧០នាក់ រម្មណីយដ្ឋានទឹកឆា ១៥.៧៥០នាក់ រម្មណីយដ្ឋានបឹងធំ ១.២០០នាក់ ទំនប់តាកុដ ២.៣០០នាក់ រម្មណីយដ្ឋាភ្នំជើងព្រៃ ២.៣៥០នាក់ រម្មណីយដ្ឋានភ្នំប្រុសភ្នំស្រី ៧.៨៩០នាក់ និងប្រាសាទវត្តនគរបាជ័យ ៤.២៥០នាក់ ៕

Facebook Comments
Loading...