ឯកឧត្តម ខៀវ កញ្ញារិទ្ធិ បកស្រាយករណីដើមកំប្លោកហូរពីវៀតណាម

0
823

ភ្នំពេញ៖ យោងប្រភពហ្វេសប៊ុករបស់ឯកឧត្តម ខៀវ កញ្ញារិទ្ធ បានសរសេរបកស្រាយឲ្យដឹងថា៖ តាមទម្លាប់ ជារៀងរាល់ឆ្នាំនៅពេលដែលទឹកទន្លេមេគង្គចាប់ស្រកចុះហូរទៅកាន់សមុទ្រ ដើមកំប្លោក ដែលបានលូតលាស់ធំធាត់នៅតាមដងទន្លេ បឹង ព្រែក ប្រឡាយ ជាពិសេសនៅតាមខ្សែទឹកនៃតំបន់ដី សន្តទន្លេមេគង្គក្រោម ទឹកទន្លេ ឬជំនន់ទឹកភ្លៀងបានរុញច្រានហ្វូងកំប្លោកធ្លាក់ចុះទៅសមុទ្រ ។ នៅពេលដែលទឹកសមុទ្រស្ងប់គ្មានព្យុះបក់បោកទេនោះ ក្នុងរយះពេលតែប៉ុន្មានថ្ងៃ ដើមកំប្លោកវាក៍ងាប់ ស្វិត រលួយធ្លាក់ទៅបាតសមុទ្រដោយអំណាចទឹកប្រៃ ។ ប៉ុន្តែបើក្នុងរយះពេលនោះជួនពេលផ្ទៃសមុទ្រកើតមានភ្លៀង ព្យុះ នៅក្នុងតំបន់ ដើមកំប្លោកទាំងនោះវាមិនងាយនឹងងាប់ ឬរលួយទេ ព្រោះបានទឹកភ្លៀងដែលជាទឹកសាបជួយបន្តជីវិត ។

បើលោកអ្នកធ្លាប់បានទៅដល់ខេត្ត គៀងយ៉ាង ប្រទេសវៀតណាម ដែលជាខេត្តជិតខាង និងមានព្រុំដែនទឹកជាប់គ្នាជាមួយខេត្តព្រះសីហនុ នៃកម្ពុជា ។
ខេត្តគៀងយ៉ាង និងខេត្តបាក់លីវ វៀតណាម ជាខេត្ត
សំបូរណ៍ទៅដោយប្រព័ន្ធធារាសាស្រ្ត ដូចជា ស្ទឹង
ព្រែជីក ហូរចាក់ទៅសមុទ្របើយើងបានទៅកាន់ខេត្ត
ជិតខាងនេះ យើងនឹងបានឃើញនៅតាមដងស្ទឹង ព្រែកទាំងនោះ ព្រមទាំងឆ្នេរសមុទ្រផងនោះសុទ្ធសឹង តែដើមកំប្លោកមីដេដាស់ពេញផ្ទៃទឹក ដូចនេះ បើជួនពេលសមុទ្រមានទទួលរងនូវខ្យល់ព្យុះអ្វី១ផងនោះ រឿងកំប្លោកទឹកសាបហូរចូលមកទឹកប្រៃ មិនមែនជាករណីចម្លែកអ្វីទេ ។

មានសំនួរខ្លះសួរថា ចុះឆ្នេរសមុទ្រខេត្ត កែប និងខេត្ត
កំពត ហេតុអ្វីក៍អត់មានកំប្លោក ?
បើអ្នកដែលស្គាល់អំពីភូមិសាស្រ្តច្បាស់គេមិនមានចម្ងល់ទេ ពីព្រោះ កែប និងកំពត ជាឆកសមុទ្រដែល
បិតបាំងខ្យល់ដោយប្រជុំកោះត្រល់ ” កោះភូគួក ” ឯ
ចុងកន្ទុយនៃប្រទេសវៀតណាម គឺខេត្តបាក់លីវ “កាម៉ៅ ” – ខេត្តគៀងយ៉ាង ជាមួយខេត្តព្រះសីហនុ មានភូមិសាស្រ្តប្រឈមនិងអំណាចខ្យល់មកពីមហាសមុទ្រជាងគេ ៕ (ការយល់ឃើញផ្ទាល់ខ្លួន)

Facebook Comments
Loading...