អ្នកចាយបង្អួតធំ ចូរប្រយ័ត្ន! អង់គ្លេសចាប់ផ្តើមឆែកប្រភពលុយ!!

0
112

កាលពី១០ឆ្នាំមុនមានស្រ្តីម្នាក់មកពីប្រទេសអាហ្សាក់បៃហ្សង់(Azerbaijan)បានចំ ណាយប្រាក់ចំនួន១៦លានផោនទិញគ្រឿងអលង្កាទិញទំនិញថ្លៃៗនិងទិញស្រាពី ហាងHarrodsនៅទីក្រុងឡុង។

ទង្វើនេះបាននាំអោយប្រទេសអង់គ្លេសធ្វើច្បាប់ជាលើកដំបូងដែលអនុញ្ញាតិអោយសមត្ថកិច្ចអាចរឹបអូសឬបង្កកប្រាក់ចំណាយធំនោះបានភ្លាមៗ ព្រោះគេសង្ស័យ ថាលុយនោះបានពីអំពើពុករលួយ។

ទីភ្នាក់ងារពត៌មានAPបានផ្សាយថានៅថ្ងៃទី១០តុលានេះតុលាការ ក្រុងឡុង បានចេញដីកាក៉ហៅអ្នកស្រីSamira Hajiអាយុ៥៥ឆ្នាំអោយចូលមកបំភ្លឺករណី គាត់បានចំណាយធំទៀតគឺទិញផ្ទះតម្លៃ១១,៥ លានផោននៅក្បែរហាងHarrodsនិងទិញទីលានវាយកូនគោលតម្លៃ១០,៥លានផោន។ ប្តីអ្នកស្រីSamira គឺលោកJahanir Haji Yee ជាអតីតប្រធានធនាគារអន្តរជាតិនៃ ប្រទេសអាហ្សាក់បៃហ្សង់ដែលបច្ចុប្បន្នកំពុងជាប់គុក១៥ឆ្នាំពីបទកឹបកេង និងឆបោកប្រាក់រដ្ឋ។

ករណីនាងSamara គឺជាករណីដំបូងនៅអង់គ្លេសក្រោមច្បាប់ថ្មីហៅ ថាច្បាប់ «មានបានដោយមិនអាចអធិប្បាយបាន»(Unexplained Wealth orders)ដែលបានចូលជាធរមានក្នុងឆ្នាំនេះ។ រឿងខាងលើជាគម្រូនិងប្រុងប្រយ័ត្នសម្រាប់អ្នកមានស្រុកយើង ដើរចាយធំៗនៅបរទេស ដោយមិននឹកគិតដល់ច្បាប់គេ។

Facebook Comments
Loading...