រមណីយ៍ដ្ឋាននានាក្នុងខេត្តកណ្តាលទទួលបានភ្ញៀវទេសចរប្រមាណជិត៧៨៤៤៤នាក់និងភ្ញៀវអន្តរជាតិមាន៣០៨នាក់ …!

0
728

កណ្តាល៖ តាមការសង្កេតឃើញ ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌត ប្រពៃណីជាតិខ្មែរកន្លងទៅនេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេស ភ្ញៀវទេសចរជាតិតែម្តង បានធ្វើដំណើរមកពីគ្រប់ទិសទី បានចូលមកលេងកម្សាន្ត នៅតាមបណ្តារមណីយ៍ដ្ឋាននានាក្នុងខេត្តកណ្តាល មានការកើនឡើង ច្រើន ដោយទទួលបានភ្ញៀវទេសចរប្រមាណជិត ៧៨៤៤៤នាក់និងភ្ញៀវអន្តរជាតិមាន៣០៨នាក់ ។

នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨នេះ លោកជួប សោភណ្ឌ័ ប្រធានមន្ទីរទេសចរណ៍ខេត្តកណ្តាលបានឲ្យភ្នាក់ងារយើងដឹងថា៖ ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរកន្លងទៅនេះ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានមកលេងកម្សាន្តនៅក្នុងតំបន់រមណីយ៍ដ្ឋាន គោលដៅផ្សេងៗរបស់ខេត្តកណ្តាលក្នុងនោះរួមមាន រមណីយ៍ដ្ឋានស្អាងភ្នំភ្ញៀវជាតិមាន ៣៧០០នាក់ភ្ញៀវអន្តរជាតិមាន ៧៥នាក់កៀនស្វាយក្រៅមានភ្ញៀវជាតិចំនួន២២០០៣ នាក់ភ្ញៀវអន្តរជាតិ ៣៣នាក់
ភ្នំព្រះរាជទ្រព្យភ្ញៀវជាតិមាន២០១៥៧នាក់ភ្ញៀវអន្តរជាតិមាន ២៤នាក់ភ្នំប្រសិទ្ធិភ្ញៀវជាតិមាន១៧៥៩២ នាក់ភ្ញៀវអន្តរជាតិមាន២៥០ នាក់។
លោកបានអោយដឹងបន្ថែមថាក្នុងរយៈពេល៣ថ្ងៃនៃភ្ជុំបិណ្ឌធំមាន ភ្ញៀវជាតិចំនួន៧៨៤៤៤ នាក់នឹងភ្ញៀវអន្តរៈជាតិមានចំនួន៣០៨នាក់កើនឡើង ២៦៨៥៨% នេះបើធៀបនឹងរយៈពេលដូចគ្នា នៃពិធីបុណ្យនេះកាលពីឆ្នាំ
២០១៧កន្លងទៅ ។

ជាមួយគ្នានេះ លោក ផុន វាស្នា ជាភ្ញៀវទេសចរណ៍មកពីខេត្តកំពង់ស្ពី បានលើកឡើងថា រូបលោកនឹងក្រុមគ្រួសារ បានមកទស្សនាកម្សាន្តនៅរមណីយ៍ដ្ឋានស្អាងភ្នំ ឋិតក្នុងស្រុកស្អាងខេត្តកណ្តាលនេះជាច្រើនលើកហើយ ប៉ុន្តែឃើញថា មានភាពសប្បាយ រីករាយយ៉ាងខ្លាំង ជាមួយនឹងសម្បត្តិធម្មជាតិនិងទេសភាពខ្យលត្រជាក់ និងសោភណ្ឌភាពនៅក្នុងរមណីយ៍ដ្ឋានល្អ ធ្វើឲ្យលោក មានចំណាប់អារម្មណ៍ ចង់មកលេងកម្សាន្តម្តងទៀតនៅពេលក្រោយ ។ តែទោះជាយ៉ាងនេះក្តីលោកបានអំពាវនាវឲ្យ ភ្ញៀវទេសចរទាំងអស់ ត្រូវធ្វើយ៉ាងណា បន្តរួមគ្នាក្នុងការលើកស្ទួយបរិស្ថាន ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ នៅក្នុងធុងសំរាម ចៀសវាងការបោះចោលពាសវាលពាសកាល ខ្វះអនាម័យ ប៉ះពាល់សោភណ្ឌភាពរមណីយ៍ដ្ឋាន ។

ដោយឡែកភ្ញៀវទេសចរមកពីភ្នំពេញ បានលើកឡើងថា ការមកលេងកម្សាន្តនៅក្នុងរមណីយ៍ដ្ឋាននៅខេត្តផ្សេងៗមានការណ៍ ព្រួយពីអសន្តិសុខ តែមកលេងនៅរមណីដ្ឋានស្អាងភ្នំមិនព្រួយបារម្ភពីបញ្ហាអសន្តិសុខ ចោរលួច ចោរឆក់ ឬប្លន់អ្វី ឡើយ ព្រោះថា ឃើញមានកងកម្លាំង ប្រចាំការ ការពារ ស្ទើតែគ្រប់កន្លែងកម្សាន្ត ធ្វើឲ្យពួកគាត់មានអារម្មណ៍កក់ក្តៅក្នុងការមកលេងកម្សាន្តទីនេះ ៕ ដោយ សនសុភ័ក្ដ

Facebook Comments
Loading...