បង់ក្លាដេសផ្តន្ទាទោសប្រហារជីវិតដោយព្យួរកឧក្រឹដ្ឋជន១៩នាក់

0
143

នៅថ្ងៃទី១០ខែតុលាឆ្នាំ២០១៨ តុលាការនៃប្រទេសបង់ក្លាដេសបានសម្រេចផ្តន្ទាទោសប្រហារជីវិតដោយព្យួរកឧក្រឹដ្ឋជនចំនួន១៩នាក់ ពីបទវាយប្រហារដោយគ្រាប់បែកទៅលើហ្វូងមហាជន ដែលកំពុងជួបប្រជុំគ្នាខាងនយោបាយនៅក្នុងទីក្រុងដាកាកាលពិឆ្នាំ២០០៤។

ក្នុងចំណោមអ្នកដែលត្រូវព្យួរកនោះក៏មានថ្នាក់រដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី មេដឹកនាំទាំងពីរនៃគណបក្សBNP។ មេដឹកនាំស្តីទីនៃគណបក្សនេះក៏ត្រូវកាត់ទោសកំបាំងមុខឲ្យជាប់ពន្ធនាគារអស់មួយជិវិតផងដែរ។ ការវាយប្រហារដោយគ្រាប់បែកកាលពីពេលនោះបានបណ្តាលឲ្យមនុស្ស២៤នាក់បាត់បង់ជីវិត ក្នុងពេលដែលអ្នកស្រី Sheikh Hasina ដែលបច្ចុប្បន្នជានាយករដ្ឋមន្ត្រីបង់ក្លាដេសកំពុងបើកការជួបប្រជុំជាមួយហ្វូងមហាជនដែលគាំទ្រលោកស្រី។

មេដឹកនាំគណបក្ស BNP បាននិយាយថានេះ ជារឿងនយោបាយសុទ្ធសាធ។ អ្វីដែលរដ្ឋាភិបាលរបស់អ្នកស្រី កំពុងធ្វើក្នុងពេលនេះ គឺគ្រាន់តែមានបំណងបង្ខូចមុខមាត់របស់គណបក្ស BNP តែប៉ុណ្ណោះ៕

Facebook Comments
Loading...