ទោះបីទទួលរងទណ្ឌកម្មតែគីម ជុងអ៊ុនប្រើរថយន្តទំនើបនិងថ្លៃបំផុតក្នុងលោក

0
119

តាម BBC បានផ្សាយឲ្យដឹងថា កន្លងមកនេះថ្វីត្បឹតតែត្រូវទទួលរងនូវទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរយ៉ាងណាក៏ដោយក៏ លោកគីម ជុងអ៊ុន ប្រធានាធិបតីកូរ៉េខាងជើងនៅតែមានលទ្ធភាពទិញរថយន្តទំនើបៗមកប្រើប្រាស់បានដែរ។

ក្នុងពេលទទួលលោក​ Mike Pompeo​ នៅក្នុងទីក្រុងព្យុងយ៉ាង កាលពីពេលចុងក្រោយនេះគេឃើញលោកគីមជិះរថយន្តម៉ាក Rolls-Royce Phantom ដ៏ទំនើបនឹងថ្មីសន្លាងតែម្តង។ នេះជាប្រភេទរថយន្តទំនើប ចុងក្រោយគេបង្អស់របស់ពិភពលោក។ នៅមានព៍ត៌មានជាច្រើនទៀតបានបញ្ជាក់ឲ្យដឹងថា លោកគីមនៅមានរថយន្តធុនប្រណិតជាច្រើនគ្រឿងទៀតសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន។

ក្នុងពេលធ្វើដំណើរក្នុងប្រទេសគាត់ប្រើរថយន្តលំដាប់កំពូល Mercedes limousine រាប់តាំងពីពេលជួប ជាមួយមេដឹកនាំបរទេសដូចជាលោក Moon Jae –in កាលពីខែមេសាជាដើម។

គួរបញ្ជាក់ថាតាំងពីចុងឆ្នាំ២០០៦មកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើងដោយ ហាមចូលនូវរាល់របស់ប្រណិតៗដែលក្នុងនោះមានទាំងប្រភេទរថយន្តទំនើបៗផងដែរ។ ចាប់តាំងពីឆ្នាំ២០១៧មកទណ្ឌកម្មនេះរឹតតែរឹតបន្តឹងថែមទៀត ក្នុងពេលដែលកូរ៉េខាងជើងបង្កើនសន្ទុះនៃការសាកល្បងអាវុធនុយក្លេអ៊ែរ។ បើទោះបីជាមានការចរចារជាមួយដូណាល់ត្រាំហើយក្តីក៏ទណ្ឌកម្មមិនទាន់ត្រូវ បានដកចេញនៅឡើយទេ៕

Facebook Comments
Loading...