ក្នុងមួយឆ្នាំមានមនុស្ស៤៣នាក់ស្លាប់ ដោយសារធ្វេសប្រហែសពេលថតសែលហ្វី

0
394

តាមការស្រាវជ្រាវបានឲ្យដឹងថា ចំនួនមនុស្សដែលបានស្លាប់ដោយសារធ្វេសប្រហែសក្នុងពេលថតសែលហ្វីមានការកើនឡើងគួរឲ្យកត់សម្គាល់យ៉ាងក្រៃលែង។ តាមការសិក្សាបានឲ្យដឹងថាចាប់តាំងពីឆ្នាំ២០១១មកដល់ពេលនេះ មានអ្នកស្លាប់ប្រមាណ៤៣នាក់ក្នុងមួយឆ្នាំ ដែលភាគច្រើនស្លាប់ដោយសារលង់ទឹកនិ ងមួយចំនួនស្លាប់ដោយសារការធ្លាក់ពីទីខ្ពស់។

ក្នុងចំណោមជនរងគ្រោះទាំងនោះមានបុរសចំនួន៧ក្នុងចំណោម១០នាក់បានស្លាប់ ហើយពួកគេស្ថិត ក្នុងអាយុចន្លោះពី២០ទៅ២៩ឆ្នាំ។ នៅឆ្នាំនេះក្នុងប្រទេសឥណ្ឌាបានចេញបម្រាម គឺនៅតំបន់ទេសចរមួយចំនួនមិនអនុញ្ញាតឲ្យភ្ញៀវថតសែលហ្វីទេ ដើម្បីបង្ការកុំឲ្យមានគ្រោះថ្នាក់។

ឆ្នាំ២០១៤គឺជាឆ្នាំដែលអ្នកថតរូបសែលហ្វីស្លាប់ច្រើនជាងគេបំផុតនៅក្នុងពិភពលោកយើងនេះ។ អ្នកខ្លះ ស្លាប់ដោយសារធ្លាក់ពីលើអគារខ្ពស់ ខ្លះស្លាប់ដោយសាររថភ្លើងបើកបុក អ្នកខ្លះធ្លាក់ស្លាប់ក្នុងកំពស់៣០ម៉ែត្រពីលើមាត់ជ្រោះ។

ចង់សែលហ្វូសូមប្រុងប្រយ័ត្នផងជៀសវាងគ្រោះថ្នាក់ដ៏គួរឲ្យសោកស្តាយដូចរឿងខាងលើនេះ។ ថតសែលហ្វីកំពុងពេញនិយមណាស់ក្នុងពេលបច្ចុប្បន្ននេះ ប៉ុន្តែបើអាចជៀសវាងបានក៏ជៀសទៅ បើសិនជាកន្លែងនោះវាងាយបង្ករឲ្យមានគ្រោះថ្នាក់៕

Facebook Comments
Loading...