អ្នកស្រុកខ្សាច់កណ្ដាលនៅតែមិនបោះបង់ប្រពៃណីប្រណាំងក្របីដ៏ល្អផូរផង់ពីសម័យដូនតា

0
1143

រៀងរាល់រដូវបុណ្យភ្ជុំបិណ្ឌ អ្នកស្រុកតាមមូលដ្ឋានមួយចំនួននៅក្នុងប្រទេសកម្ពុជាយើងតែងតែមានទំនៀមទម្លាប់ប្រារព្ធពិធីផ្សេងៗរៀងខ្លួន។ អ្នកស្រុកតំបន់ខ្លះគេនាំគ្នាប្រណាំងទូកដូចជាអ្នកស្រុកនៅឃុំរការកោងជាដើម។ អ្នកស្រុកខ្លះទៀតប្រារព្ធពិធីសែនអ្នកតាម្ចាស់ទឹកម្ចាស់ដីនៅក្នុងស្រុកភូមិដើម្បីសុំសេចក្តីសុខ។

ចំណែកអ្នកស្រុកនៅខ្សាច់កណ្តាលវិញ គេតែងតែប្រារព្ធពិធីប្រណាំងក្របីដែលតែងតែធ្វើជារៀងរាល់ឆ្នាំឲ្យតែដល់រដូវបូណ្យភ្ជុំបិណ្ឌ។ ជាក់ស្តែងកាលពីថ្ងៃទី៩ខែតុលាកន្លងទៅនេះអ្នកស្រុកខ្សាច់កណ្តាលបាននាំគ្នាធ្វើពិធីប្រណាំងក្របីនៅក្នុងវត្តិហាសួគ៌តែម្តង ដោយមានប្រជាជននិងភ្ញៀវទេសចរណ៍ចូលរួមទស្សនារាប់រយនាក់។ ក្នុងពិធីនេះអ្នកដែលចិញ្ចឹមសេះក៏យកសេះទៅប្រណាំងដែរ។

ពិធីនេះមិនត្រឹមតែបង្ករការសប្បាយរីករាយសម្រាប់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការរួមចំណែកអភិរក្ស ប្រពៃណីដ៏ល្អផូរផង់របស់ដូនតាយើងទៀតផង។សូមឲ្យបងប្អូនប្រជាជនយើងរួមគ្នាអភិរក្សប្រពៃណីនេះ ឲ្យកាន់តែយូរអង្វែងថែមទៀតទុកជាមតក៌កូនចៅយើងជំនាន់ក្រោយ៕

Facebook Comments
Loading...