នារីម្នាក់សតិមិនគ្រប់ ត្រូវជនសង្ស័យម្នាក់ចាប់អូសចូលព្រៃរំលោភបានសំរេច

0
864

ខេត្តរតនគិរីៈ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចព្រៃក្រោយវត្តសោភ័ណ្ឌ ហៅវត្តជំរុំបីស្រុក ភូមិកាឡែង ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី ។

តាមប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំកាឡែង បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស.ន.ន. ជ.វ. អាយុ១៧ឆ្នាំ ជនជាតិទំពួន (ជនរងគ្រោះជាមនុស្សសរសៃប្រសាទ) ។ រីឯជនសង្ស័យមិនត្រូវបានស្គាល់អត្តសញ្ញាណនោះឡើយ ។

ប្រភពបន្តថា នៅវេលាម៉ោងប្រហែល១១:០០នាទី ជនរងគ្រោះ ក្រោយពីរាប់បាត្រនៅវត្តរួច ក៏បានយកម្ហូប និងបាយដើរត្រឡប់មកផ្ទះវិញ តាមផ្លូវក្រោយវត្តម្នាក់ឯង (ជាផ្លូវស្ងាត់) ពេលដើរមកដល់ចំណុចកើតហេតុ ស្រាប់តែលិចមុខជនមិនស្គាល់អត្តសញ្ញាណម្នាក់ មកចាប់ដៃជនរងគ្រោះទាញចូលទៅក្នុងព្រៃ មានចម្ងាយពីផ្លូវប្រហែល៣ម៉ែត្រ រួចចាប់រំលោភ ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបម្រុងរត់គេចខ្លួនបាត់ ។

បន្ទាប់ពីទទួលបណ្តឹងរាយការណ៍ផ្ទាល់មាត់ កម្លាំងនគរបាលប៉ុស្តិ៍បានចុះពិនិត្យ កន្លែងកើតហេតុ និងតាមរកជនសង្ស័យទាំងនោះគ្រប់កន្លែង តែរកមិនឃើញ ៕

Facebook Comments
Loading...