រដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំកម្លាំងសំអាតជាបន្ទាន់នូវសំណល់កំប្លោកដែលអណ្តែតមកកកនៅឆ្នេរអូរឈើទាល

0
819

នៅព្រឹកថ្ងៃ ១កើត ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ រដ្ឋបាលខេត្តព្រះសីហនុក្រោមការដឹកនាំដោយឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងដោយមានការចូលរួមពីមន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្ត អាជ្ញាធរក្រុង កងកម្លាំងប្រដាប់អាវុធ រួមនឹងប្រជាពលរដ្ឋប្រមាណជាង១០០នាក់ បានធ្វើការសំអាតជាបន្ទាន់នូវកាកសំណល់កំប្លោក ដែលបានអណ្តែតមកកកនៅតាមឆ្នេរអូរឈើទាល។

សូមបញ្ជាក់ថា សំណល់កំប្លោកដែលរសាត់អណ្តែតមកកកតាមឆ្នេរដែលបងប្អូនប្រជាពលរដ្ឋមួយចំនួនបានសរសេរសាររិះគន់កន្លងមកនេះ រដ្ឋបាលខេត្តនិងអាជ្ញាធរពាក់ព័ន្ធបានធ្វើការសំអាតរួចរាល់អស់ហើយ ខណៈដែលឆ្លៀតក្នុងឱកាសនោះផងដែរ រដ្ឋបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសម្ចាស់អាជីវករលក់ដូរ សូមចូលរួមសំអាតអនាម័យបរិស្ថានឆ្នេរសមុទ្រឱ្យបានល្អ ដើម្បីរួមចំណែកថែរក្សាការពារឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់ខេត្តព្រះសីហនុយើង៕

Facebook Comments
Loading...