អាជ្ញារខេត្តធ្វើសួនច្បារ ក្រាលការរ៉ូឡា អោយស្រស់ស្អាត ដើម្បីក្លាយជាកន្លែងគំនរសម្រាមមែនទេ

0
967

កំពង់ឆ្នាំង: សួនច្បារស្រស់ស្អាតត្រូវបានក៍សាងដោយថវិការរបស់ជាតិ បានមកពីការបង់ពន្ធរបស់ពលរដ្ឋ ការរៀបចំសោភ័ណភាពក្រុង ក៍តែដើម្បី សុខភាព ពលរដ្ឋ រួមទាំងការលំហាតប្រាណ ។ តែបើជ្រុងមួយនៃសួនច្បារ បានក្លាយជាទំលាប់ចោលសម្រាមទៅវិញ តើធ្វើសួនច្បារដើម្បីអ្វី?

-នៅប៉ែកខាងកើត ស្តូបមិត្តភាព ក្រុងកំពង់ឆ្នាំង គេតែងតែសង្កេតឃើញថា នគរសម្រាមមួយ ត្រូវបានអ្នកធ្វើដំណើរ អ្នកហាត់ប្រាណពេលល្ងាច រអ៊ូរទាំ ក្លិនស្អុយ មិនដឹងថាតើខាងណាជាអ្នកទទួលខុសត្រូវ លើទីតាំងសួនច្បារដ៍ស្រស់ស្អាតនេះ?

-មិននឹកស្មានថា មន្ត្រីអាជ្ញាធរខេត្ត និង ក្រុង មួយចំនួនជិះកាត់ទីនោះរាល់ថ្ងៃតែមើលមិនឃើញ បានបណ្តោយអោយប្រជាពលរដ្ឋមួយចំនួន យកសម្រាប់ពីផ្ទះបាយ និងក្នុងទីផ្សារ មកចោលជាគំនរនៅទីនោះ ។បន្ទាប់មកទើបមានរថយន្តសម្រាមទៅយកចេញពីកន្លែងនោះរាល់ថ្ងៃ។

Facebook Comments
Loading...