ងងឹតមុខខ្លាំង ធ្លាក់ចូលទឹកក្បែរបង្គោលភ្លើង ប្រជាពលរដ្ឋមិនចូលជួយ

0
634

កំពង់ឆ្នាំង: បុរសម្នាក់ក៍បានស្លាប់ដោយសារករណីលង់ទឹកទន្លេស្លាប់ខណះដែលគេកំពង់អុំទូកដើររកទូមួយដែលបានរសាត់បាត់ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណជា៦ព្រឹកថ្ងៃទី៦តុលា២០១៨ស្ថិតនៅក្នុងភូមិកណ្តាលសង្កាត់ផ្សារឆ្នាំងកនរុងនិងខេត្តកំពង់ឆ្នាំង ។

ជនរងគ្រោះដោយសារលង់ទឹកស្លាប់នេះត្រូវបានគេអោយស្គាលើឈ្មោះ ម៉ូស៊្រន ភេទប្រុសអាយុ៥១ឆ្នាំមានប្រពន្ធឈ្មោះ ហ៊ូ នចាន់នី អាយុ៤៨ឆ្នាំ មានកូនប្រាំនាក់នៅក្នុងបន្ទុក រស់នៅក្នុងភូមិឃុំក្រុងកើតហេតុខាងលើ ។

ប្រភពពីក្រុមគ្រួសារសាច់ញ្ញាតិបានអោយដឹងថានៅមុនពេលកើតហេតុជនរងគ្រោះបានអុំទូកដើររកទូកមួយទៀតដែលបានបាត់ដោយសាខ្យល់លុះអុំដើររកតាមទឹកនិងបាននិយាយប្រាប់អ្នកផ្ទះជិតខាងថា ខ្លួនហាក់ដូចជាងងិតមុខខ្លាំងហើយក៍បានអុំទូកទៅជិតបង្គោលខ្សែភ្លើងដែលចុះពីទំនប់បារាំងស្រាប់តែជនរងគ្រោះធ្លាក់ពីលើទូកចូលទៅក្នងទឹកជិតបង្គោលខ្សែភ្លើងបាត់ទៅ ។ ភ្លាមៗនោះបងប្អូនប្រជាពលរដ្ឋនៅលើគោកបានស្រែកឆោឡោឡើងថាមានមនុស្សធ្លាក់ទឹលហើយៗតែគេមិនបានឃើញនណាម្នាក់ឆ្លើយនិងចេញទៅស្រង់ជនរងគ្រោះទេដោយសាតែខ្លាចខ្សែភ្លើងឆក់ព្រោះបង្គោលដែលតភ្ជាបបណ្តាញខ្សែភ្លើងនេះបានធ្លាប់ឆក់បុរសជនជាតិវៀតណាមម្នាក់រងរបួសធ្ងន់ដែលធ្វើអោយមនុស្សម្នាដែលបានឃើញហេតុការណ៍មានការញញើត ។

ក្រោយជនរងគ្រោះធ្លាក់ទឹករយះពេលប្រមាណជា១ម៉ោងមកទើបគេឃើញកូនប្រុសរបស់ជនរងគ្រោះបានអុំទូកមកមុជទឹកចុះរាវរកសពជនរងគ្រោះជាឪពុកឃើនៅជិតនិងបង្គោលខ្សែភ្លើងហើយស្រង់លើកឡើងដាក់ទូកនាំយកមកធ្វើបុណ្យទៅតាមប្រពៃណីផងដែរ ។

គួរបញ្ជាក់ផងដែរថា គ្រាន់តែរយះពេលត្រឹមតែ៣ថ្ងៃប៉ុណ្ណោះកើតមានករណីមនុស្សស្លាប់ដោយសារលង់ទឹករហូតដល់ទៅ៤នាក់ហើយ ៕

Facebook Comments
Loading...