អាជ្ញាធខេត្តអះអាងថាការបន្លាស់ទីផ្ទះទឹកនៅក្នុងខេត្តកំពង់ឆ្នាំងមិនមានអ្វីជាការរាំងស្ទះនោះឡើយ

0
597

កំពង់ឆ្នាំង៖ អភិបាលរងខេត្តកំពង់ឆ្នាំងលោក ស៊ុនសុវណ្ណារិទ្ធ បានអោយដឹងនៅព្រឹកថ្ងៃទី៤តុលា២០១៨នេះថា ជាលទ្ធផលជនជាតិវៀតណាមដែលធ្លាប់រស់នៅលើផ្ទះបណ្តែតទឹកត្រូវបានអាជ្ញាធខេត្តតម្រូវអោយធ្វើការបន្លាស់ទីផ្ទះបណ្តែតទឹកនោះបានស្នើសុំអាជ្ញាធខេត្តដើម្បីអូសផ្ទះបណ្តែតទករបស់ខ្លួននៅលើទីតាំងថ្មីបណ្តោះអាសន្នដែលមានចំងាយពីច្រាំងទន្លេប្រមាណជា១០០ម៉ែត្រចាប់ពីទំនប់ដាច់តាមការស្នើសុំរបស់ជនជាតិវៀតណាម ។

ក្រោយពីមានសម្របសម្រួលពីអភិបាលខេត្តកំពង់ឆ្នាំងលោកឈួចន្ទ័ឌឿន ដោយបានយល់ព្រមអនុញ្ញាតតាមការស្នើសុំរបស់ជនចាតិវៀតណាមដែលរសនៅលើផ្ទះបណ្តែតទឹកដោយសុំមិនទៅរសនៅលើដីដែលជារបស់សមាគមន៍វៀតណាមនោះឡើយដោយនៅចំណុចដីនោះពិបាកក្នុងការរស់នៅគ្មានហេដ្ឋារចនាសម្ពន័ ផ្លូវថ្នល់ ទឹកស្អាត បណ្តាញអគ្គីសនី ។ អភិបាលរងខេត្តកំពង់ឆ្នាំងបានអោយដឹងថាការបន្លាស់ទីផ្ទះបណ្តែតទឹកទាំងអស់នៅតាមគោលដៅទាំង៦បានសម្រេចបាន១០០%ហើយ ដោយឡែកក្រុងកំពង់ឆ្នាំងនិងស្រុកបរិបូរណ៍នៅសល់ប្រមាណជា៥០%នៅខេត្តកំពង់ឆ្នាំងមាន១៨៣៦ខ្នងផ្ទះស្មើនិង២៣៦គ្រួសារសរុបមានប្រមាណជា៩៩៧៤នាក់ក្នុងនោះស្រីមានចំនួន៤៨០១នាក់ ។

អភិបាលរងខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា អាជ្ញាធខេត្តកំពង់ឆ្នាំងមានបញ្ហាប្រឈមជាច្រើនព្រោះជនជាតិវៀតណាមមានចំនួនច្រើនប៉ុន្តែជនជាតិវៀតណាមទាំងអស់ដែលរសនៅលើផ្ទះបណ្តែតទឹកមិនមានបញ្ហាណាមួយចំទាស់និងការអនុវត្តន៍ផែនការរបស់អាជ្ញាធខេត្តនោះឡើយ ។

អភិបាលរងខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍លើកឡើងទៀតថាការអនុវត្តន៍នៅផែនការនេះអាជ្ញាធខេត្តមានបញ្ហាជាច្រើនដែលមានក្រុមជនអគតិ មួយចំនួនដើរឃោសនាញ៉ុះញ៉ុងប៉ុនប៉ងរារាំងបង្អាកដំណើរការដោយធ្វើយ៉ាងណាកុំអោយប្រជាជនវៀតណាមបានចូលរួមជាមួយការអនុវត្តផែនការរបស់អាជ្ញាធខេត្តអ្វីដែលសំខាន់ក្រោយពិមានការពន្យល់អប់រុំណែនាំអោយជនជាតិវៀតណាមទាំងអស់ដែលមានផ្ទះបណ្តែតទឹកទាំងអស់បានយល់និងព្រមចូលរួមជាមួយនិងអាជ្ញាធខេត្តផងដែរ ។

លោកថាការបន្លាស់ទីជាបន្ទុករបស់ជនជាតិវៀតណាមដែលពួគគេជាអ្នកចំណាយនិងម្ចាស់ការដោយស្ម័គ្រចិត្តដោយខ្លួនឯងរស់នៅបណ្តោះអាសន្នក្នុងនោះអាជ្ញាធខេត្តនិងរៀបចំដៅមួយក្រោយពេលទឹកស្រកទៅវិញត្រងចំណុចដីរបស់សមាគមន៍វៀតណាមដែលបានបំរ៉ុងទុកនោះត្រូវធ្វើការចាក់ដីបំពេញរយមនិងហេដ្ឋារចនាសម្ពន័ ផ្លូវថ្នល់ បណ្តាញលូ តបណ្តាញទឹកនិងភ្លើងអោយបានរួចរាល់ទើបអោយជនជាតិវៀតណាមទាំងអស់នោះចូលទៅរសនៅ ។ ដោយឡែកបែរត្រីវីញក្រុមចម្រុះរបស់ខេត្តនីងអោយមន្ត្រីជំនាញរកទីតាំងណាដែលមានទឹកជ្រៅប្រមូលផ្តុំគ្នាជាសហគមន៍ចិញ្ចឹមត្រីនិងធ្វើយ៉ាងណាងោយក្លាយជាតំបន់ទេសចរណ៍ ។

កន្លងមកដែលជនជាតិវៀតណាមទាំងអស់នោះមានការរារែកចិត្តមិនចង់ទៅរសនៅក្នុងតំបន់ដីថ្មីដែលជារបស់សហកមន៍វៀតណាមបានកំណត់នោះទេព្រោះថាមិនមានអ្វីទាំងអស់គឺ ផ្លូវ ភ្លើង ទឹក ដែលខុសពីប្រធានសមាឆគមន៍វៀតណាមដែលបានសន្យាធានារាប់រងនោះឡើយ ៕

Facebook Comments
Loading...