កុំចេះតែហ៊ាន! មេទាហានជើងទឹកអាមេរិចម្នាក់ត្រូវបណ្តេញពីតំណែងព្រោះស្រវឹងបើកបរ?

0
114

ទីភ្នាក់ងារពត៌មានបរទេសបានផ្សាយអោយដឹងនៅថ្ងៃទី៨តុលានេះថា មេបញ្ជាការកងម៉ារីនសហរដ្ឋអាមេរិចប្រចាំប្រទេសអូស្រ្តាលីត្រូវបានបណ្តេញចេញពីតំណែងបន្ទាប់ពីប៉ូលីសអូស្រ្តាលីហៅចូលត្រួតពិនិត្យតាមផ្លូវខណៈគាត់បើកឡានពេលយប់ជ្រៅត្រឡប់ទៅបន្ទាយវិញ ដោយរកឃើញមានជាតិស្រវឹងយ៉ាងខ្លាំង។

លោក Colonel James Schnelle អាយុ៤៨ឆ្នាំបានសារភាពកំហុសនៅតុលាការថា ស្រវឹងហើយបើកបរមែន។ គេពិនិត្យឃើញជាតិ អាកុលក្នុងឈាមគាត់០,១០២ភាគរយ។

Facebook Comments
Loading...