ចិនអះអាងថា «ធ្វើស៊ី» នាយកប៉ូលីស Interpol មែន!

0
64

ទីភ្នាក់ងារពត៌មានបរទេសបានផ្សាយអោយដឹងថា រដ្ឋាភិបាលក្រុងប៉េកាំងបានប្រកាសហើយថាខ្លួនពិតជាបានចាប់ឃុំខ្លួនលោក Meng Hongwei នាយកប៉ូលីស Interpol មែនគឺចាប់ទុកពីបទ «ប្រព្រឹត្តអំពើពុករលួយ»។

តែយ៉ាងណាក៏ដោយអង្គការប៉ូលីសអន្តរជាតិហៅកាត់ថាប៉ូលីសអ៊ិនធឺរប៉ូលកាលពីថ្ងៃអាទឹត្យបានចេញសេចក្តីថ្លែងការណ៍មួយបញ្ជាក់ថា លោកនាយកប៉ូលីស Interpol រូបនេះបានដាក់ពាក្យលាលែងពីតំណែង ហើយការលាលែងនេះបានទទួលយកភ្លាម តែលោកMeng មិនបានបញ្ជាក់ពីហេតុផលលាលែងនេះទេ។

ប្រភពពត៌មានបានអោយដឹងដែរថា គណៈកម្មការបង្រ្កាបអំពើពុករលួយចិនបានចេញសេចក្តីថ្លែងការណ៍រឿង «ធ្វើស៊ី» នាយកប៉ូលីស Interpol តែមួយបន្ទាត់មាន ខ្លឹមសារថា «លោក Meng Hongwei កំពុងស្ថិតក្រោមនីតិវិធីស៊ើបអង្កេតពីបទ ប្រព្រឹត្តអំពើល្មើសច្បាប់។

Facebook Comments
Loading...