ការប្រកួតដណ្តើមខ្សែក្រវាត់ ISI រដូវកាលថ្មីទម្ងន់៥៧គីឡូក្រាម

0
1366

ភ្នំពេញ: សង្វៀនស៊ីអិនស៊ីបានប្រកាសបើកសង្វៀន ISI រដូវកាលទី៣បានចាប់ផ្ដើមហើយបន្ទាប់ពីរដូវកាលទី២បានបញ្ចប់ទៅហើយនោះ ។

កាលពីរដូវកាលទី១គឺទម្ងន់៦៧គីឡូក្រាមដែលកាលនោះចំណាត់ថ្នាក់លេខ១បានទៅអ្នកប្រដាល់ឡៅ ចន្ទ្រាមកពីក្លិបទ័ពឆ័ត្រយោង៩១១ ។ រដូវកាលទី២ទម្ងន់៦៥គីឡូក្រាមដែលចំណាត់ថ្នាក់លេខ ១បានទៅអ្នកប្រដាល់មឿន សុខ ហ៊ុចមកពីក្លិបពុទ្ធសេរីវង្ស ។
សម្រាប់រដូវកាលទី៣នេះការប្រកួតចាប់ផ្ដើមពីថ្ងៃទី៧តុលាហើយគ្រោងបញ្ចប់នៅខែធ្នូចុងឆ្នាំ២០១៨នេះ ។

មានអ្នកប្រដាល់កម្ពុជា៤រូបនិងអ្នកប្រដាល់ថៃ៤រូបចូលរួមប្រជែងគ្នាក្នុងរដូវកាលទី៣នេះដូច ២ រដូវកាលកន្លងមកដែរ ។

អ្នកប្រដាល់កម្ពុជាចំនួន៤រូបនេះមានឈុត សេរីវ៉ាន់ថងមកពីក្លិបរាហ៊ូខេត្តបាត់ដំបង ។ឡុង ជិនក្លិបខ្លារខិនមានរិទ្ធ តាញ់មករាមកពីសមាគមប្រដាល់ក្រសួងការពារជាតិ និង សុខ ធីក្លិបសៅយ៉ាន់នាគា ។

ចំពោះអ្នកប្រដាល់ថៃចំនួន៤រូបវិញនោះមាន Photakwan Pele Buriram-Phitbunmi Pot Yuphum- Thnousiklek Or Fanmeung និង អ្នកប្រដាល់Kaophodam Hanravy ។
ក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី៧តុលាលោកឧត្តមសេនីយ៍ឯកតែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរនៅតែបន្តពង្រឹងដល់មន្ត្រីបច្ចេកទេសរបស់ខ្លួនដើម្បីឲ្យការប្រកួតប្រព្រឹត្តិទៅដោយយុត្តិធម៌ ។

Facebook Comments
Loading...