រថយន្តម៉ាកហ្វត បើកបុកម៉ូតូពេញទំហឹងស្លាប់មនុស្ស៣នាក់

0
1047

ស្រុកព្រៃនប់ -(ព័ត៌មានពិស្តារ អំពីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ ស្លាប់មនុស្ស៣នាក់) សមត្ថកិច្ចបញ្ជាក់ថាវេលាម៉ោង០៦និង០០នាទី ព្រឹកថ្ងៃទី០៧/១០/២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍០១កើតឡើងលើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូ២០០/២០១ ស្ថិតក្នុងភូមិ អូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បង្ក ឡើងដោយរថយន្ត០១គ្រឿងម៉ាកហ្វត ពាក់ស្លាកលេខភ្នំពេញ២AB ២១១០ ទិសដៅពីភ្នំពេញមកខេត្តព្រះសីហនុ (អ្នកបើកបរគេចខ្លួនបាត់ ) មកដល់ចំណុចកើតហេតុខាងលើ រថយន្តបានរេចង្កូតទៅបុកម៉ូតូចំនួន០២គ្រឿង ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា បណ្តាលអោយយរថយន្តធ្លាក់ចេញពីផ្លូវ និងធ្វើអោយភាគីម៉ូតូ(ម៉ាកហុងដា ១២៥ម៉ាកនិច)ស្លាប់ចំនួន០៣នាក់(ស្រី០១) នៅនឹងកន្លែង។

១. ឈ្មោះខឹម វិចវ៉ាន់ណារ៉ា ភេទប្រុសអាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រស្រាបៀរអង្គរ ជាអ្នកបើកបរម៉ូតូ ម៉ាកនិច ( ស្លាប់)

២. ឈ្មោះ ជា វ៉ាន់ ភេទប្រុសអាយុ២១ឆ្នាំ មុខរបរ កម្មកររោងចក្រយូសុិន ទីលំនៅភូមិពន្លៃឃុំដាន់កូម ស្រុកអង្គរជ័យខេត្តកំពត(ស្លាប់) ភាគីម៉ូតូហុងដា

៣. ឈ្មោះ ចាន់ ឃីម ភេទស្រីអាយុ៣៨ឆ្នាំ ភូមិស្មាច់ដែងឃុំរាមស្រុកព្រៃនប់ខេត្តព្រះសីហនុ( ស្លាប់)ភាគីម៉ូតូហុងដា៕

Facebook Comments
Loading...