ភ្លុកដំរីជាង១០តោនត្រូវប៉ូលីសវៀតណាមចាប់បាននៅក្នុងទីក្រុងដាណាង

0
529

តាមសារព័ត៌មានវៀតណាមបានផ្សាយឲ្យដឹងថា ភ្លុកដំរីនិងសំណាកសត្វកម្រប្រមាណជាង១០តោនត្រូវបានប៉ូលីសវៀតណាមរកឃើញនៅក្នុងកុងតេន័រនៅឯកំពង់ផែទៀនសារភាគកណ្ដាលទីក្រុងដាណាង កាលពីថ្ងៃពុធកន្លងទៅនេះ។ ឧត្តមសេនីយ៍តុន កួកខាញ់ មេបញ្ចាការឆ្មាំការពារព្រំដែនទីក្រុងដាណាង បាននិយាយថា កុងតេន័រនេះត្រូវបានគេប្រកាសជាមួយគយកំពង់ផែថាជាផ្លាស្ទិចដលនាំចូលពីប្រទេសនីហ្សេរី។

លោកខាញ់និយាយទៀតថា ក្រុមរបស់គាត់បានសហការជាមួយកម្លាំងសន្តិសុខកំពុងផែនិងភ្នាក់គយក្នុងប្រតិបត្តិការបង្ក្រាបអំពើរត់ពន្ធភ្លុកដំរីដែលច្បាប់ហាមឃាត់នេះ។

គួរបញ្ចាក់ថាកាលពីឆ្នាំ២០១៣នៅកំពង់ផែទៀនសារនេះ សមត្ថកិច្ចធ្លាប់ចាប់បានភ្លុកដំរីជាង១៣គីឡូក្រាមនាំចូលពីប្រទសសឹង្ហបុរី ហើយនៅឆ្នាំ២០១៥ប៉ូលីសចាប់បានទំនិញរត់ពន្ធមានភ្លុកដំរី កុយរមាស ៨តោនផ្ទុកក្នុងទូកុងតេន័រចំនួន៥ដែលនាំចូលពីបរទេសផងដែរ៕

Facebook Comments
Loading...