ព្យុះសង្ឃរាកង្រី (Kong-rey) នឹងវាយលុកមកដល់ឧបទ្វីបកូរ៉េនៅព្រឹកថ្ងៃសៅរិ៍នេះ

0
525

តាមប្រភពពីកាសែត Korea Times បានផ្សាយឲ្យដឹងថា ព្យុះសង្ឃរាឈ្មោះកង្រីកំពុងបក់បោកមកលើឧបទ្វីបកូរ៉េក្នុងល្បឿនមួយយ៉ាងលឿនលើសពីការរំពឹងទុកហើយវានឹងមកដល់តំបន់ភាគខាងត្បូងឧបទ្វីបកូរ៉េនៅព្រឹកថ្ងៃសៅរិ៍នេះ។

តាមការព្យាករណ៍របស់ឧត្តុនិយមបានឲ្យដឹងថាព្យុះនេះនឹងមកដល់តំបន់ប៊ូសានមុននឹងឆ្ពោះទៅកាន់តំបន់ផ្សេងទៀត។ ព្យុះនេះគ្រាន់តែមានកម្លាំងក្នុងកម្រឹតមធ្យមប៉ុណ្ណោះមិនអាចបង្កឲ្យមានការខូចខាតណាមួយទេ ប៉ុន្តែទោះយ៉ាងណាក៏រដ្ឋាភិបាលកូរ៉េបានស្នើរឲ្យមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ព្រោះថាឥទ្ធិពលរបស់ព្យុះកង្រីអាចបង្កឲ្យមានខ្យល់ និងភ្លៀងយ៉ាងខ្លាំងនៅទូទាំងប្រទសកូរ៉េខាងត្បូងតែម្តង។ វាអាចនឹងបង្កឲ្យមានការខូចខាតខ្លះនៅកោះJeju៕

Facebook Comments
Loading...