បុរសអង្គគ្លេសម្នាក់ត្រូវពស់សមុទ្រចឹកស្លាប់នៅប្រទេសអូស្ត្រាលី

0
624

តាមប្រភពព័ត៌មានBBCបានផ្សាយឲ្យដឹងថាបុរសជនជាតិអង់គ្លេសម្នាក់ អាយុ២៣ឆ្នាំដែលទើបចាកចេញពីមងអូសរបស់ខ្លួននៅឯឆ្នេរខ្សាច់ទឹកដីភាគខាងជើងនៃប្រទេសអូស្ត្រាលី ត្រូវបានពស់សមុទ្រចឹកស្លាប់កាលពីថ្ងៃព្រហស្បត្តិកន្លងទៅនេះ។ ភ្នាក់ងារសង្គ្រោះបន្ទាន់ត្រូវបានហៅឲ្យទៅកាន់ទីនោះ ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះបានឡើយ។

ប្រហែលជាលើកទីមួយហើយដែលមនុស្សម្នាក់ត្រូវបានពស់សមុទ្រចឹកស្លាប់នៅក្នុងប្រទេសអូស្ត្រាលី។បុរសម្នាក់នេះបានធ្វើការជាអ្នកអូសមងក្នុងសមុទ្រហើយត្រូវពស់សមុទ្រចឹកនៅពេលដែលគាត់កំពុងសារមងឡើងមកលើទូកវិញ។ សាកសពគាត់ត្រូវបានគេបញ្ជូនមកដីគោកនៃទីក្រុង Borroloola វិញកាលពីថ្ងៃព្រហស្បត្តិដើម្បីរង់ចាំឲ្យគ្រួសារគាត់មកទទួលត្រឡប់ទៅប្រទេសអង់គ្លេសវិញ។

ពស់សមុទ្រនេះត្រូវបានគេចាត់ទុកថាជាប្រភេទសត្វពស់ដែលមានពឹសខ្លាំងបំផុត ប៉ុន្តែវាកម្រនឹងចឹកមនុស្សណាស់ ហើយមិនទាំងដែលមកក្បែរមនុស្សទៀតផង។ យោងតាមវិទ្យាស្ថានស្យង់សមុទ្រនៃប្រទេសអូស្ត្រាលីបានឲ្យដឹងថា នៅក្នុងប្រទេសអូស្ត្រាលីមានប្រភេទពស់សមុទ្រដែលមានពិសកំណាចបែបនេះដល់ទៅ៣០ប្រភេទក្នុងចំណោម៧០ប្រភេទ៕

Facebook Comments
Loading...