ឃុន ឌីម៉ាឡើងសង្វៀនជាលើកដំបូង បន្ទាប់ពីវះកាត់ដៃ

0
504

ភ្នំពេញ: ម្ចាស់មេដាយមាសស៊ីហ្គេមឃុន ឌីម៉ាក្លិបកងរាជអាវុធហត្ថរាជធានីភ្នំពេញនឹងឡើងប្រកួតជាលើកដំបូងជាមួយអ្នកប្រដាល់ហ្វា នីមីត(Fa Nimith)លើសង្វៀនBoostrong Fighter on Fireនៅព្រឹកថ្ងៃទី៧តុលា ។

ឌីម៉ាបានវះកាត់ប្រអប់ដៃដោយសារតែបាក់ឆ្អឹងអម្លុងពេលប្រកួតតែពេលនេះដែកដែលដាក់អបឆ្អឹងប្រអប់ដៃជាបណ្ដោះអាសន្ននោះបានដោះចេញហើយ ។ បន្ទាប់ដកដែកចេញនោះគេបានសម្រាកមួយរយៈធំគ្រាន់បើពេលនេះមុខរបួសក៏សះស្បើយដែរ ។

លោកហេង ប៊ុនឃីមដែលជាឧ៍ពុកបង្កើតរបស់ឌីម៉ា និង ជាគ្រូបង្វឹកផងនោះបានឲ្យដឹងថានេះជាលើកដំបូងហើយបន្ទាប់ពីវះកាត់ដៃហើយកូនគាត់បានត្រឡប់មកកាន់សង្វៀនប្រដាល់ឡើងវិញ ។ ឌីម៉ានិយាយថាពេលនេះដៃគេលែងឈឺចាប់អ្វីទាំងអស់ហេតុនេះគេត្រូវតែប្រកួតសាកល្បងមើលតើនៅពេលប៉ះទង្គិចខ្លាំងនាពេលប្រកួតនោះវាបង្កបញ្ហាឈឺចាប់ឬទេ ។

ហ្វា នីមីតគេជាអ្នកប្រដាល់មានឈ្មោះបោះសម្លេងមួយរូបតែមួយរយៈនេះគេក៏ស្រុតច់ច្រើនដែរ ។អាចចាត់ទុកថានេះជាគូប្រកួតដ៏ស្រាលមួយសម្រាប់ឌីម៉ាសាកល្បងជាលើកដំបូងតែហ្វា នីមីតមិនមែនជាអ្នកប្រដាល់ដែលងាចមើលស្រាលបានគេទេ ។

ឌីម៉ាមានប្រវត្តិប្រកួតចំនួន៩៩ដង ឈ្នះ៨៥ដង ចាញ់១២ដង និងស្មើពិន្ទុ ២ ដង ។ចំពោះហ្វា នីមីតវិញគេមានប្រវត្តិប្រកួតចំនួន៧០ដង ឈ្នះ៥៥ដង ចាញ់១៤ដង និងស្មើពិន្ទុ ១ ដង ។ទោះបីខានឡើងប្រកួតមួយរយៈក៏ពិតមែនក៏គេជឿថាឌីម៉ានឹងឈ្នះក្នុងការប្រកួតនេះ ។

Facebook Comments
Loading...