លុចស៊ីស៣៣០ បើកបុកម៉ូតូពេញទំហឹងបណ្តាលអោយរងធ្ងន់ម្នាក់

0
953

ស្រុកព្រៃនប់– នៅវេលាម៉ោង១២,៣០នាទីថ្ងៃទី០៤,១០,២០១៨ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅលើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រ១៦៣.១៦៤ ស្ថិតនៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាងរថយន្តនិងម៉ូតូ ដែលមានទិសដៅបញ្ច្រាសគ្នា។

បើតាមរបាយការណ៍ពីសមត្ថកិច្ចអោយដឹងថា រថយន្តលុចស៊ីស៣៣០ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2AS-75 84 បើកបរដោយឈ្មោះ ឡាំ លីហួ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មានទីលំនៅ សង្កាត់ដង្កោរ ខណ្ឌដង្កោរ រាជធានីភ្នំពេញ ក្នុងទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ មកដល់ចំណុចខាងលើ ក៍បានបុកម៉ូតូ ម៉ាកសេ១២៥ពណ៌ខ្មៅ សេរី២០០៧ពាក់ផ្លាកលេខព្រះសីហនុ1B -32 60 បើកបរដោយឈ្មោះ ខាន់ ថេង ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិកែវផុស ឃុំ កែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ចំពេលដែលភាគីខាងម៉ូតូបត់ឆ្វេងឆ្លងផ្លូវ បណ្ដាលអោយអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ត្រូវបានបងប្អូនបញ្ជូនទៅមន្ទីពេទ្យឯកជនតានៃ ចំណែករថយន្តនិងម៉ូតូ សមត្ថកិច្ចនាំយកមករក្សាទុកនៅប៉ុស្តិនគរបាលរដ្ឋបាលឃុំតានៃ រង់ចាំការដោះស្រាយបន្ត៕

Facebook Comments
Loading...