មឿន សុខហ៊ុច បើកឱកាសអោយកីឡាករថៃ ឈុក ឆៃ មកសងសឹកនៅសង្វៀនអាស៊ីអាគ្នេយ៍

0
151

ភ្នំពេញ: អ្នកប្រដាល់ជើងខ្លាំងថៃឈុក ឆៃ (Chhuok Chhai) ដែលធ្លាប់ភ្លាត់ស្នៀតត្រូវអ្នកប្រដាល់កម្ពុជាមឿន សុខហ៊ុចក្លិបពុទ្ធសេរីវង្សវាយមួយកែងបណ្ដាលឲ្យសន្លប់នៅទឹកទី៣នោះនៅយប់ថ្ងៃទី២៦តុលានេះលើសង្វៀនហ្គេនស្ប៊ើករបស់អាស៊ីអាគ្នេយ៍គេទទួលបានសិទ្ធឡើងវ៉ៃសងសឹកហើយ ។

ឈុក ឆៃគេធ្លាប់ប្រកួតជាមួយសុខហ៊ុចម្ដងហើយដែលកាលនោះស្ថានភាពនៃការប្រកួតគេមានប្រៀបជាខ្លាំងមិនតែប៉ុណ្ណោះគេបានធ្វើឲ្យសុខហ៊ុចក្លាយជាអ្នកការពារ និង ដកថយដើម្បីសុវត្ថិភាព ។ក្នុងខណៈដែលមានប្រៀបនោះអ្នកប្រដាល់ថៃរូបនេះភ្លេចខ្លួនត្រូវសុខហ៊ុចវាយឆ្មក់បានមួយកែងធ្វើឲ្យគេសន្លប់ក្រោកលែងរួចតែម្ដង ។

ពេលនេះជាការប្រកួតសងសឹកគេជឿថាអ្នកប្រដាល់ថៃរូបនេះប្រាកដជាត្រៀមខ្លួនបានល្អជាមុនហើយ ឯមឿន សុខហ៊ុចក៏មិនប្រហែសខ្លួនដែរគេប្រាកដជាត្រៀមខ្លួនដើម្បីទទួលយកការវ៉ៃសងសឹកនេះព្រោះគេត្រូវការខ្លាំងណាស់នូវតំណែងជាអ្នកឈ្នះ ។

សុខហ៊ុចមានប្រវត្តិប្រកួតចំនួន១៤៥ដង ឈ្នះ១១៨ដង ចាញ់២២ដង និងស្មើពិន្ទុ៥ដង ។ចំពោះឈុក ឆៃវិញគេមានប្រវត្តិប្រកួតចំនួន៨៥ដង ឈ្នះ៦៤ដង ចាញ់ចាញ់១៨ដង និងស្មើពិន្ទុ៣ដង ។នេះជាគូប្រកួតដែលគ្រប់ៗគ្នាចង់ទស្សនាបំផុត ។នរណាឈ្នះ ?

អ្នកប្រដាល់មិនសូវមានកេរ្តិ៍ឈ្មោះតូច ទូមកពីសមាគមប្រដាល់ក្រសួងការពារជាតិត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់បារាំងហាត់ស្រុកថៃណាសេ(Nasser)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៧១គីឡូក្រាម ។

តូច ទូជាអ្នកប្រដាល់ជើងចាស់តែគេមិនសូវមានឈ្មោះបោះសម្លេងឡើយ ។ការវ៉ៃចេញរបស់គេយឺតតែធ្ងន់ម្យ៉ាងមិនសូវមានកលល្បិចទៀតផង ។ អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន៦១ដង ឈ្នះ៤៦ដង ចាញ់១៣ដង និងស្មើពិន្ទុ២ដង ។

ចំពោះអ្នកប្រដាល់បារាំងណាសេរូបនេះគេឧស្សាហ៍ឡើងមកប្រកួតនៅស្រុកខ្មែរណាស់ ។ការវ៉ៃចេញរបស់គេធ្ងន់ពិសេសកណ្ដាប់ដៃមិនជាស្រួលទប់ទល់នោះឡើយ ។តាមពិតគេជាអ្នកប្រដាល់ជើងថ្មីដែរទេតែគេអាចវ៉ៃបានត្រឹមល្អមើល ។គេមានប្រវត្តិប្រកួតចំនួន៣១ដង ឈ្នះ១៩ដង ចាញ់១២ដង ។ការប្រកួតនេះទាំងសងខាងសុទ្ធតែមានការជឿជាក់ដូចគ្នាតែមិនដឹងថានរណាមានឱកាសឈ្នះ ។

Facebook Comments
Loading...