ឡៅ ចន្ទ្រា ទទួលស្វាគមន៍អ្នកប្រដាល់វ័យក្មេង ឃុម ភីត

0
234

ភ្នំពេញ: អ្នកប្រដាល់វ័យក្មេងថៃឈ្មោះឃុម ភីត (Khum Phit) បានប្រកាសឡើងប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងកម្ពុជាឡៅ ចន្ទ្រាក្លិបទ័ពឆ័ត្រយោង៩១១លើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍រសៀលថ្ងៃទី៦តុលា ។

ពួកគេប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ។អ្នកប្រដាល់ថៃឃុម ភីតមិនមាននរណាម្នាក់ដឹងថាគេមានសមត្ថភាពប៉ុណ្ណាៗនោះឡើយព្រោះនេះជាលើកដំបូងហើយដែលគេមកប្រកួតនៅស្រុកខ្មែរ ។ សម្រាប់អ្នកដែលហ៊ានប្រកួតជាមួយចន្ទ្រាប្រហែលជាមិនអន់នោះទេ ព្រោះអ្នកប្រដាល់ថៃភាគច្រើនពេលប្រកួតជាមួយចន្ទ្រាគេកម្រតស៊ូបានដល់ទឹកទី៥ណាស់ ។

អ្នកប្រដាល់កម្ពុជារូបនេះគេមានផ្លែល្អគ្រប់ទាំងអស់គឺទាំងដៃ ជើង មិនតែប៉ុណ្ណោះកលល្បិចរបស់គេក៏អស់ទាស់ទៀតផង ។ចន្ទ្រាមានប្រវត្តិប្រកួតចំនួន១១០ដង ឈ្នះ១០០ដង និងចាញ់១០ដង ។

ចន្ទ្រាបាននិយាយថានេះជាការប្រកួតដ៏ជក់ចិត្តមួយព្រោះជួបជាមួយអ្នកដែលមិនធ្លាប់ស្គាល់គ្នាពីមុនមកបែបនេះវានឹងធ្វើឲ្យការប្រកួតកាន់តែអស្ចារ្យថែមទៀត ។

ចំពោះអ្នកប្រដាល់ថៃឃុម ភីតវិញគេមានប្រវត្តិប្រកួតចំនួន៦៩ដង ឈ្នះ៥៧ដងចាញ់១០ដងនិងស្មើពិន្ទុ ២ ដងគេជាអ្នកប្រដាល់ដែលក្លាហានហើយទើបហ៊ានឡើងសង្វៀនប្រកួតជាមួយចន្ទ្រាបែបនេះ ។ ជំនួបមួយនេះនរណាជាអ្នកឈ្នះនោះមិនទាន់អាចកំណត់មុនបានទេតែសម្រាប់ប្រជាជនកម្ពុជាគេមានជំនឿចិត្តលើចន្ទ្រាហើយ ។

អ្នកប្រដាល់ យុគ យក្សផ្លែក្លិបបូរីរាជសីហ៍មានរិទ្ធប្រកួតជាមួយអ្នកប្រដាល់ថៃអ៊ូប សៃ(Soup Sai) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។

យក្សផ្លែជាអ្នកប្រដាល់ចូលចិត្តសំដែងកាយវិការជោរៗដូចជាចំអកដាក់គូប្រកួត ឬ ពេលគូប្រកួតវឿចូលគេឌឺដងដាក់គូប្រកួតថា គេមិនឈឺជាដើមតែលទ្ធផលចុងក្រោយគេច្រើនតែចាញ់ ។

តាមពិតអ្នកប្រដាល់រូបនេះមានចិត្តធំតែភាពអំណត់របស់គេទាបណាស់គឺបើគូប្រកួតវឿចូលបែបធ្ងន់បន្តិចគេដួលតែម្ដង ។ យក្សផ្លែមានប្រវត្តិប្រកួតចំនួន១៦១ដង ឈ្នះ១៣២ដងចាញ់២៥ដង និងស្មើពិន្ទុ ៤ ដង ។ ចំពោះអ៊ូប សៃ នេះជាលើកដំបូងហើយដែលគេមកប្រកួតនៅស្រុកខ្មែរ ។ គេមិនដឹងថាអ្នកប្រដាល់នេះខ្លាំងឬខ្សោយនោះទេតែគេមានប្រវត្តិប្រកួតចំនួន៥៨ដង ឈ្នះដង និង ចាញ់៨ដង ។

Facebook Comments
Loading...