គ្រូបង្វឹកកីឡាទ្រីយ៉ា៧នាក់ ទៅចូលរួមវគ្គបណ្តុះបណ្តាល Triathlon Coaching Course នៅថៃ

0
417

ភ្នំពេញ៖ សហព័ន្ធកីឡាទី្រយ៉ាត្លុងកម្ពុជាបានប្រកាសថានឹងបញ្ជូនគ្រូបង្វឹក៧នាក់ទៅប្រទេសថៃដើម្បីចូលរួមក វគ្គបណ្តុះបណ្តាល Triathlon Coaching Course រយពេល៥ថ្ងៃទីគឺចាបពីថ្ងៃទី១៨រហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨។

លោកងិន សុបញ្ញាអគ្គលេខាធិការសហព័ន្ធកីឡាទី្រយ៉ាត្លុង បានប្រាប់ថា ប្រភេទកីឡាមួយដែលមានកីឡាចំនួន ៣ ប្រភេទបញ្ចូលគ្នាគឺហែលទឹក ជិះកង់ និងកីឡារត់ ចំពោះហែលទឹក គឺហែលក្នុងចម្ងាយ១,៥០គីឡូម៉ែត្រ ដែលបន្ទាប់ពីបញ្ចប់ការហែលទឹកនឹងត្រូវចាប់ផ្ដើម ប្រណាំងកង់ភ្លាមៗ និងបន្ទាប់មកបញ្ចប់ការជិះកង់ ត្រូវរត់ប្រណាំងភ្លាមៗលើចម្ងាយផ្លូវ១០គីឡូម៉ែត្រ។ជាប្រភេទកីឡាមួយដែលទាមទារអោយអត្តពលិកត្រូវមានកម្លាំងនិង
មានភាពអំណត់ខ្ពស់ លើប្រភេទកីឡាទាំង៣និងមានជំនាញព្រម ទាំងហ្វឹកហាត់បានត្រឹមត្រូវលើ ប្រភេទវិញ្ញាសាទាំង ៣ នេះ ។

លោកបានបន្តថានេះវគ្គ Triathlon Coaching Course ដែលសិក្សាតែទ្រឹស្ដីសុទ្ធសាធដែលក្នុងនោះសិក្សាពីយុទ្ធសាស្ត្រ ក្នុងការរៀបចំការប្រកួតក៏ដូចជា អំពីតួនាទីរបស់មន្ត្រីមុនពេល ការប្រកួតមកដល់ពេលការ ប្រកួតចាប់ផ្ដើមការស្វែងពីការចេញដំណើរ នៃដំណាក់កាលនីមួយៗ ការមកដល់ទីរបស់អត្តពលិក ការត្រួតពិនិត្យពីពេលវេលាមក ដល់របស់អត្តពលិកប៉ុន្តែ មិនមានការអនុវត្តន៍នៅលើទីលានឡើយ ៕

Facebook Comments
Loading...