ធន ចាន់តាក់ ត្រូវប្រយុទ្ធតតាំងជាមួយ កីឡាករថៃ ហា ឆ្លាម

0
393

ភ្នំពេញ: សម្រាប់យប់ថ្ងៃទី៦តុលា ក្នុងព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement អ្នកប្រដាល់ចិត្តធំកម្ពុជាធន ចាន់តាក់ត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃ ហា ឆ្លាម (Ha Chhlam) ។

នេះជាការប្រកួតដ៏សំខាន់មួយក្នុងខណៈការប្រកួតផ្ដាច់ព្រ័ត្រត្រូវបានពន្យារពេលមួយសប្ដាហ៍ដើម្បីឲ្យអ្នកប្រដាល់បានសម្រាកយកកម្លាំង និង ខិតខំហ្វឹកហាត់បន្ថែមដើម្បីប្រកួតផ្ដាច់ព្រ័ត្រ ។ចាន់តាក់ជាអ្នកប្រដាល់ចិត្តមិនតូចនោះទេតែការវ៉ៃចេញរបស់គេមិនសូវច្បាស់ឡើយ ។

ចាន់តាក់ មានចរឹកឆេវឆាវបន្តិចពិសេសបន្ទាប់ពីត្រូវគូប្រកួតវ៉ៃចូលនោះគេផ្ទុះកំហឹងភ្លាមហើយចាប់ផ្ដើម
សម្រុកចូលទាំងទទឹងទឹសក៏មានដែរ ។ ការចូលវ៉ៃទាំងកំហឹងនេះជួនកាលក៏បានទទួលលទ្ធផលល្អ តែភាគច្រើនគេជួបរឿងស៊យច្រើនជាង ។

ហា ឆ្លាម គេធ្លាប់មកប្រកួតនៅស្រុកខ្មែរ២-៣លើកដែរ ។ គេមិនមែនជាអ្នកប្រដាល់ដែលស្រួលបង្ក្រាបនោះទេ ។ គេវ៉ៃដោយចិត្តត្រជាក់ និង គ្មានកំហឹងចំពោះគូប្រកួតឡើយ ។ ចំពោះការប្រកួតនេះទាំងសងខាងសុទ្ធតែមានជំនឿចិត្តថាខ្លួននឹងឈ្នះតែនេះគ្រាន់ជាមហិច្ឆតាររបស់គេប៉ុណ្ណោះ ។

Facebook Comments
Loading...