ករណីដីទំនាស់ ប្រជាពលរដ្ឋត្រូវបានប៉េអឹមខេត្តកំពង់ស្ពឺ គំរាមបាញ់វាយធ្វើបាប និងចាប់ជំរិតយកប្រាក់អស់ 10 ម៉ឺនរៀល

0
1352

កំពង់ស្ពឺ៖ រឿងប៉េអឹមខេត្តកំពង់ឆ្នាំងមួយក្រុមប្រើអំពើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដោយបានបាញ់គំរាម ចាប់វាយធ្វើបាប គំរាមបាញ់បំបាក់ជើង និងចាប់ជំរិតយកប្រាក់អស់ 10 ម៉ឺនរៀល ពីប្រជាពលរដ្ឋចំនួន៥នាក់ កាលពីថ្ងៃទី 24 ខែកញ្ញាឆ្នាំ 2018 ពេលនេះត្រូវបានរងគ្រោះ ដាក់បណ្ដឹងចូលលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងហើយ កាលពីរសៀលថ្ងៃទី ០2 ខែតុលាឆ្នាំ 2018 ។

យោងតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ 4 នាក់ដែលជាដើមបណ្ដឹងបានប្តឹងចូលសាលាដំបូងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ០2 ខែតុលាឆ្នាំ 2018 បានឱ្យដឹងថាកាលពីថ្ងៃទី 24 ខែកញ្ញាឆ្នាំ 2018 ពួកគាត់បានដើរទៅធ្វើចំការដូចធម្មតាដោយឆ្លងកាត់ដីទំនាស់រវាងប្រជាពលរដ្ឋភូមិដំណាក់អំពិល និងឈ្មួញដីកូនចៅលោក សៀក គីវ នៅចំណុចជើងភ្នំក្បាលខ្លា ក្នុងភូមិដំណាក់អំពិល ឃុំក្រគរស្រុក ទឹកផុសខេត្តកំពង់ឆ្នាំង។ នៅក្នុងថ្ងៃកើតហេតុនេះយុវជនពីរនាក់ ត្រូវបានប៉េអឹមមួយក្រុមបាញ់គំរាមដោយអាវុធខ្លីចំនួន៣គ្រាប់ហើយបានចាប់វាយធ្វើបាបពួកគេយ៉ាងសាហាវឃោរឃៅ ។ នៅក្នុងពេលនោះដែរមានយុវជនម្នាក់បានលួចថតសំលេងតាមទូរស័ព្ទដែលលាក់នៅក្នុងហោប៉ៅខោរបស់គេ តែទូរស័ព្ទនោះក៏ត្រូវបានក្រុមលោកប៉េអឹម ដកហូតយកទៅឆែកមើលលុបរូបភាព ឬលុបសំឡេងដែលថតនោះដែរ តែពួកគេរកមិនឃើញ។ដូច្នេះសម្លេងនេះគឺជាភស្តុ័តាងយ៉ាងច្បាស់ នូវសកម្មភាពរបស់ពួកប៉េអឹមឃោរឃៅ ក្នុងការប្ដឹងពីបទប្រើអំពើហឹង្សាដោយចេតនានិងមានស្ថានទម្ងន់ទោសខាងលើនេះ។

ដោយឡែកកុមារីម្នាក់ទៀតអាយុ 11ឆ្នាំម្នាក់ ត្រូវបានក្រុមប៉េអឹមនោះ គំរាមបាញ់បំបាក់ជើងចោលប្រសិនបើនាងមិនព្រមដើរចេញពីលើដីទំនាស់ដែលគេឈរជើងការពារដីនេះទេ ។ នៅក្នុងរឿងនេះដែរក៏មានយុវជនម្នាក់ទៀតត្រូវបានក្រុមប៉េអឹមចាប់ឃាត់ខ្លួនតាំងពីម៉ោង 12 ថ្ងៃត្រង់រហូតដល់ម៉ោង៦ល្ងាច ទើបដោះលែងឲ្យមកផ្ទះវិញបន្ទាប់ពីគេបានជំរិតទារលុយបាន១០ ម៉ឺនរៀល ពីម្តាយជនរងគ្រោះ ។

សូមបញ្ជាក់ថា ទាក់ទងនឹងករណីហឹង្សាដោយចេតនា ខាងលើនេះកាលពីថ្ងៃទី 23 ខែកញ្ញា ឆ្នាំ 20 18 ប្រជាពលរដ្ឋនៅក្នុងភូមិដំណាក់អំពិលប្រមាណជា 20 នាក់ បាននាំគ្នាទៅតវ៉ានៅលើដីទំនាស់ ប្រាប់អ្នកសារព័ត៌មានដោ យបានអះអាងថា ពួកគាត់បានកាន់កាប់ដីចំការនេះជាយូរណាស់មកហើយដោយមានដាំដំណាំមួយចំនួនលើដីនោះផងដែរ ។ កន្លងមកក្រុមនិស្សិតក៏បានវាស់វែងដីចំការនេះដើម្បីចេញបានអោយពួកគាត់ផងដែរ ប៉ុន្តែនៅពេលចេញប័ណ្ណកម្មសិទ្ធិ បែរជាបានទៅលើឈ្មួញដែលរស់នៅក្នុងទីក្រុងភ្នំពេញទៅវិញគឺលោក សៀក គីវ និងកូនចៅគាត់ ។

ក្រោយមក ម្ចាស់ដីមានបណ្ណ័ក៏បានប្តឹងទៅ លោកអភិបាលខេត្តកំពង់ឆ្នាំង ថាប្រជាពលរដ្ឋបានរំលោភយកដីរបស់ខ្លួន ដែលមានបណ្ណ័ ទើបនៅថ្ងៃទី១៩ និងទី២០ ខែកញ្ញា ឆ្នាំ២០១៨ លោកអភិបានខេត្តបានចាត់តាំងក្រុមការងារចំរុះ១ចុះមក វាស់វែងដីតាមបណ្ណ័កម្មសិទ្ធរបស់ឈ្មួញដី បន្ទាប់មកគេឃើញប៉េអឹមខេត្ត១ក្រុមគ្នា៦នាក់ ឈរជើងការពារដីទំនាស់នោះអោយក្រុមឈ្មួញ ហើយក៏កើតមានរឿងក្រុមប៉េអឹម ស៊ីឈ្នួលការពារដីអោយឈ្មួញតាមបញ្ជាររបស់មេប៉េអឹម និងលោកអភិបាលខេត្ត ប្រើហឹង្សាបាញ់គំរាម ចាប់វាយធ្វើបាប គំរាមបាញ់បំបាក់ជើង និងចាប់ជំរិតទារលុយដូចខាងលើនេះ តែម្តង ។ ប៉ុន្តែរឿងឃោរឃៅព្រៃផ្សៃខាងលើនេះ លោកមេប៉េអឹមខេត្ត និងប៉េអឹមពាក់ពន្ធ័ សុទ្ធតែបានបដិសេធន៍ជាមួយអ្នកសារព័ត៌មានថា ពួកគេមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់ប្រជាពលរដ្ឋខាងលើឡើយ ។

រឿងនេះប្រជាពលរដ្ឋក៏បានដាក់ពាក្យបណ្តឹង ប្តឹងប៉េអឹម៦នាក់ និងម្ចាស់ដីម្ចាស់ដែលបានប្រើអំពើហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោសខាងលើនេះ ដើម្បីសុំអោយលោកព្រះរាជអាជ្ញាខេត្ត អគ្គស្នងការនគរបាលជាតិ អង្គការសិទ្ធិមនុស្ស បើកការស៊ើបអង្កេតលើសំណុំរឿងនេះ ផ្តល់យុត្តធម៌ដល់ជនរងគ្រោះ៥នាក់ ដែលក្នុងនោះ២នាក់ជាអនិតិជន ក៏ត្រូវបានគេគំរាមបាញ់សម្លាប់ផងដែរ. ៕

Facebook Comments
Loading...