សហព័ន្ធកីឡាប្រដាល់ បញ្ជូនកីឡាករគុនខ្មែរ៤រូបដែលចេញប្រកួតនៅថៃ

0
161

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯកតែម ម៉ឺន ប្រមុខប្រដាល់គុនខ្មែរ បានជួបសំណោះសំណាល និងផ្តល់យុទ្ធសាស្រ្តមួយចំនួនដល់កីឡាករប្រដាល់គុនខ្មែរ៤រូបមុនចេញទៅប្រកួតប្រទេសថៃដែលប្រព្រឹត្តនៅថ្ងៃទី៧ និង១៤ ខែតុលា ឆ្នាំ២០១៨។

លោកឧត្តមសេនីយ៍ឯកតែមម៉ឺនបានមានប្រសាសន៍ថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរនឹងបញ្ជូនកីឡាករប្រដាល់គុនខ្មែរ៤រូបនៅប្រទេសថៃជាផ្លូវការហើយនាពេលនេះដោយមានគណៈប្រតិភូដឹកនាំដោយលោកថៃអ៊ូដែលជានាយកបេកកសកម្មតំណាងឲ្យសហព័ន្ធប្រដាល់គុនខ្មែរ។

ក្នុងការប្រកួតនេះគឺជាការប្រកួតលក្ខណៈអន្តរជាតិដែលកីឡាករខ្មែរប្រកួតជាមួយកីឡាករថៃប្រព្រឹត្តនៅថ្ងៃទី៧ និង១៤ ខែតុលា ឆ្នាំ២០១៨ ចំពោះការប្រកួតថ្ងៃទី៧មានកីឡាករម៉ត សាម៉េតក្លិបការិយាល័យទី៥កងទ័ពជើងគោក ក្នុងប្រភេទទម្ងន់៥៧គ.ក្រ និងកីឡាករ ឡុង ឡាក្លិបអប់រំកាយស្រុកអន្លង់វែងខេត្តឧត្តរមានជ័យដែលប្រកួតក្នុង ប្រភេទទម្ងន់៦៤គ.ក្រ។

សម្រាប់ការប្រកួតនៅថ្ងៃទី១៤ ខែតុលា មានកីឡាករម៉ត ព្រហ្មម៉ាញក្លិបការិយាល័យទី៥កងទ័ពជើងគោក ក្នុងប្រភេទទម្ងន់៦៤គ.ក្រ និងកីឡាករ ឈាង ហុងសមាគមប្រដាល់ក្រសួងការពារជាតិប្រកួត ក្នុងប្រភេទទម្ងន់៦៣គ.ក្រ។

ការប្រកួតនេះនឹងមានការផ្សាយផ្ទាល់ពីស្ថានីយទស្សន៍ប៉ុស្តិ៍លេខ៨ (TV8)របស់ប្រទេសថៃ។ពួកគេបានចេញដំណើរកាលពីថ្ងៃទី១តុលាទៅកានប្រទេសថៃហើយដើម្បីហ្វឹកហាត់នៅទីនោះឲ្យបានមុនមួយសប្ដាហ៍។ការទៅដល់មុនបែបនេះដើម្បីឲ្យពួកគេមានឱកាសទម្លាប់ខ្លួនជាមួយកន្លែងថ្មី និង បានហាត់និងសម្រាកបានស្រួលខ្លួន ។

ជាមួយនឹងការចេញដំណើរទៅប្រកួតនេះសហព័ន្ធក៏បានឧបត្ថម្ភប្រាក់ហោប៉ៅមួយចំនួន និងមានការជួយឧបត្ថម្ភបន្ថែមជីផ្នែកឯកជន ។

Facebook Comments
Loading...