ស្វាងស្រវឹងភ្ញាក់ឡើងឃើញក្បាលកៀបជាប់នឹងបំពង់ស៊ីម៉ាំងម៉ូតូ…ហួសចិត្ត

0
105

តាមប្រភព Daily Mail បានផ្សាយឲ្យដឹងថា វាជារឿងដ៏កម្រណាស់ដែលបុរសម្នាក់ស្រវឹងស្រាយ៉ាងជោគ ជាំ នៅពេលដែលភ្ញាក់ឡើងស្រាប់តែឃើញក្បាលរបស់ខ្លួនជាប់កៀបយ៉ាងណែនចន្លោះបំពង់ស៊ីម៉ាំងម៉ូតូនឹងតួកង់របស់វា។ គាត់ក៏មិនដឹងថាតើវាបណ្តាលមកពីមូលហេតុអ្វីដែរ គ្រាន់តែដឹងថាមុនពេលដួលគឺ គាត់ស្រវឹងលែងដឹងខ្លួនទៅហើយ។ករណីនេះកើតមានឡើងនៅខេត្តឡាយចូវនៅភាគខាងជើងប្រទេសវៀតណាម។

អ្នកភូមិវៀតណាមបានឃើញបុរសនេះដេកលង់លក់យ៉ាងស្រួលក្នុងភាពស្រវឹងដោយក្បាលកៀបជាប់នឹ ងបំពង់ស៊ីម៉ាំងម៉ូតូទើបដាស់គាត់ឲ្យភ្ញាក់។បន្ទាប់មកើបអ្នកភូមិនាំគ្នាគាស់ក្បាលគាត់ឲ្យចេញមកវិញដោយសុវត្ថិភាព។ ស្រវឹងជោគជាំពេករហូតបាត់ស្មារតី គឺយ៉ាងនេះឯង៕

Facebook Comments
Loading...