ព្រះសង្ឃវត្តកំប៉ូតចងមុងឆាន់ចង្ហាន់ថ្ងៃបុណ្យកាន់បិណ្ឌ ព្រោះរុយតាមរំខានខ្លាំងពេក

0
982

កំពង់ស្ពឺ៖ ពិតជារឿងមួយដែលមិនគួរឲ្យជឿថា ព្រះសង្ឃនៅវត្តកំប៉ូតស្ថិតក្នុងស្រុកច្បារមន ខេត្តកំពង់ស្ពឺកំពុងទទួលរងការរំខានយ៉ាងខ្លាំង ដោយសារសត្វរុយជាសត្វចម្លងមេរោគ បានតាមមកឆាឆៅព្រះអង្គយ៉ាងខ្លាំង ក្នុងពេលដែលព្រះអង្គកំពុងឆាន់ចង្ហាន់។

សត្វរុយរាប់ពាន់ហើរព្រោងព្រាត ហើយខ្លះទៀតធ្លាក់ចូលក្នុងចង្ហាន់របស់ព្រះសង្ឃ ខ្លះទៀតរោមមុខរោមមាត់ព្រះអង្គ រហូតព្រះសង្ឃសម្រេចចងមុង ឆាន់ចង្ហាន់តែម្តង។ មើលទៅគួរឲ្យវេទនាភ្នែកម្ល៉េះទេ។

ខាងអាជ្ញាធរគួរតែដោះស្រាយបញ្ហានេះថ្វាយព្រះសង្ឃផង ព្រោះថាករណីនេះមិនមែនទើបតែកើតឡើង ក្នុងពេលនេះទេ កន្លងមកក៏ធ្លាប់កើតមានដែរ។ រីឯប្រភពសត្វរុយនេះក៏មិនពិបាករកដែរគឺវាហើរចេញមក ពីគំនឬសម្រាមនៅផ្សារកំពង់ស្ពឺតែម្តង៕

Facebook Comments
Loading...