បើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាបាញ់កាំភ្លើងកម្រិតបឋម

0
168

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១ ខែតុលាដោយប្រើប្រាស់គម្រោងថវិកាប្រចាំឆ្នាំរបស់ក្រសួងអប់រំយុវជន និង កីឡាសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាបានបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកបឋមដែលមានសិក្ខាកាមចូលរួមចំនួន៣១នាក់ក្នុងនោះមាន១០នាក់ជានារី ។

តាមការគ្រោងទុកវគ្គនេះនឹងបញ្ចប់នៅថ្ងៃទី៦តុលា ។ សិក្ខាកាមដែលចូលរួមរៀនវគ្គគ្រូបឋមនេះមានមកពីក្លិបកងទ័ពពិសេសឆ៧ត្រយោង៩១១-អង្គភាពប្រឆាំងអំពើរភេរវកម្ម-ក្លិបអង្គភាពការពារទ័ពេងាកាស និង ក្លិបPPSC ។

គឺជាវគ្គដំបូងមួយដែលឧទ្ទេសនាមដោយលោកគ្រូជនជាតិអាល្លឺម៉ង់គឺលោកThomas Bavet ។តាមការឲ្យដឹងនោះថាវគ្គនេះនឹងសិក្សាលម្អិតទៅលើទ្រឹស្ដី ស្វែងយល់ពីច្បាប់ប្រកួត តួនាទីគ្រូបង្វឹក តួនាទីគ្រូមុន និងក្រោយពេលប្រកួត ព្រមទាំងអនុវត្តន៍កាយវិការជាមួយកាំភ្លើងគ្មានគ្រាប់ ។

លោកម៉ិល កាដូអគ្គនាយករងកីឡាដែលធ្វើជាអធិបតីនៅក្នុងពិធីប្រកាសបើកការវគ្គសិក្សានោះបានប្រាប់ទៅសិក្ខាកាមថាគ្រូបង្វឹករូបនេះមានប្រវត្តិជាមួយកីឡាបាញ់កាំភ្លើងនេះមិនតិចជាង៤០ឆ្នាំនោះទេ ។ លោកអះអាងថា រូបលោកផ្ទាល់ធ្លាប់ធ្វើការជាគ្រូជនជាតិអាល្លឺម៉ង់រូបនេះមិនតិចជាង២៥ឆ្នាំនោះទេ ។

លោកអគ្គនាយករងកីឡាបន្តថាកីឡាបាញ់កាំភ្លើងត្រូវតែមានវិន័យខ្ពស់កាំភ្លើងគឺងាយ រហ័ស និងលឿន ហេតុនេះកីឡាករត្រូវតែប្រុងប្រយ័ត្ន ។ កាំភ្លើងទោះបីដាក់ចោលក៏ដោយក៏មិនត្រូវដើរពីមុខវាដែរ កាណុងកាំភ្លើងត្រូវតែបែរឆ្ពោះទៅផ្ទាំងស៊ីបមិនតម្រង់មករកមនុស្សនោះទេ ។

សូមបញ្ជាក់ថានៅក្នុងពិធីបើកវគ្គនោះក្រៅពីលោកម៉ិល កាដូ មានលោកចាង យុងហ្វេង ដែលជាអគ្គលេខាធិការររបស់សហព័ន្ធ និងលោកបឹង គឹមតោប្រធានស្ដីទីនាយកដ្ឋានអប់រំកាយ និង កីឡា ។

Facebook Comments
Loading...