ប្រកួតកីឡាវាយសីដណ្ដើមពានរង្វានប្រធានសហព័ន្ធលើកទី៤ បានបញ្ចប់ហើយ

0
516

ភ្នំពេញ: ការប្រកួតកីឡាវាយសីដណ្ដើមពានរង្វាន់ប្រធានសហព័ន្ធលើកទី៤ដែលចាប់ផ្ដើមពីថ្ងៃទី២៩មកនោះ បានបញ្ចប់នៅថ្ងៃទី៣០កញ្ញា ។

ព្រឹត្តិការណ៍នេះមានក្លិប-សមាគមចំនួន១៥ចូលរួមដែលក្នុងនោះមានអត្តពលឹកសរុបចំនួន១២២នាក់ដែលក្នុងនោះមាន២៤រូបជាកីឡាការិនី ។វិញ្ញាសាដែលដាក់ឲ្យប្រកួតមានចំនួន៥គឺវិញ្ញាសាវាយគូបុរសដែលកើតពីឆ្នាំ១៩៦៨ឡើងទៅ ។វិញ្ញាសាវាយគូបុរសដែលកើតពីឆ្នាំ១៩៦៩ ដល់ឆ្នាំ១៩៧៨ ។វិញ្ញាសាវាយគូនារីមិនគិតអាយុ ។វិញ្ញាសាវាយគូបុរសអាយុ១៨ឆ្នាំឡើង និង វិញ្ញាសាវាយគូបុរសអាយុ១៧ឆ្នាំចុះ ។

នៅក្នុងការប្រកួតនេះក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុដណ្ដើមបានមេដាយមាសចំនួន២គ្រឿងលើវិញ្ញាសាវាយគូនារីមិនគិតអាយុដែលមានកីឡាការិនីកែវ ពេជ្រឆរស្មី និង កីឡាការិនីឈួន ឆ័យរី ។មេដាយមាសមួយគ្រឿងទៀតបានលើវិញ្ញាសាវាយគូបុរសអាយុ១៨ឆ្នាំឡើងដែលមានកីឡាករសៀង គឹមហុង និង កីឡាករចេង ភារុំ ។

សមាគមវាយសីខេត្តមណ្ឌលគីរីដណ្ដើមបានមេដាយមាស២គ្រឿងលើវិញ្ញាសាវាយគូបុរសកើតឆ្នាំ១៩៦៨ឡើងដែលមានកីឡាករវង្ស ឡុងសមិទ្ធ និង កីឡាករហែម មានិត ។មេដាយមាសមួយគ្រឿងទៀតបានលើវិញ្ញាសាវាយគូបុរសដែលកើតឆ្នាំ១៩៦៩ ដល់១៩៧៨ដែលមានកីឡាករហ៊ីន ពិណ្ណារិទ្ធ និង គង់ស៊ីម៉ន ។

សមាគមវាយសីខេត្តព្រះសីហនុក៏ដណ្ដើមបានមេដាយមាសមួយគ្រឿងដែរលើវិញ្ញាសាវាយគូបុរសអាយុ១៧ឆ្នាំចុះដែលមានកីឡាករសុខ រីករាយ និង កីឡាករម៉ែន សារ័ត្ន ។

Facebook Comments
Loading...