ស សុខា ៖ ការលេងកីឡាជួយកាត់បន្ថយការចំណាយលើសុខភាព

0
236

ភ្នំពេញ៖ លោកស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡាបានថ្លែងថាប្រជាជនគ្រប់ៗរូបត្រូវចូលរួមហាត់ប្រាណទាំងអស់គ្នាដើម្បីទទួលបាននូវសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត ។

លោកថ្លែងបែបនេះនៅព្រឹកថ្ងៃទី៣០កញ្ញាក្នុងទិវា”ជិះកង់ដើម្បីសុខភាព”ក្នុងទិវាកីឡាអាស៊ាន(ASEAN Sport Day) ។លោកបន្តថាការហាត់ប្រាណគឺនាំឲ្យយើងមានសុខភាពល្អមនុស្សតែមានសុខភាពល្អគឺបំពេញការងារ ឬប្រកប
របរររកស៊ីបានប្រសើរហើយមិនចាំបាច់ចំណាយលុយដើម្បីទៅមន្ទីរពេទ្យ ឬ ទិញថ្នាំដើម្បីព្យាបាលឡើយ ។

គួរបញ្ជាក់ថាទិវាកីឡាអាស៊ាននេះបានបង្កើតឡើងដោយការឯកភាពគ្នារវាងអាជ្ញាធរ កីឡាអាស៊ាននាឆ្នាំ២០១៥នៅទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ី។

ការរៀបចំទិវាកីឡាអាស៊ានឆ្នាំនេះមានអ្នកចូលរួមជិះកង់ប្រមាណ៤០០នាក់ ។ការជិះគឺចេញដំណើរពីពហុកីឡដ្ឋានជាតិអូឡាំពិកនិងបញ្ចប់នៅពហុកីឡដ្ឋានមរតកតេជោ ។

Facebook Comments
Loading...