អ៊ុក សិទិ្ធជាតិ ត្រូវបានតែងតាំងជាប្រធានសហប័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត

0
155

ភ្នំពេញ៖ លោក អ៊ុក សិទិ្ធជាតិ អគ្គនាយកកីឡាបានក្លាយជាប្រធានសហប័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត ជំនួសលោកប៊ុន សុខដែលបានលាលែងតាមរយៈមហាសន្និបាតកាលបីចុងសប្ដាហ៍កន្លងមកនេះ ។

ជាមួយនឹងការឡើងកាន់តួនាទីជាប្រធានសហព័ន្ធមកនោះលោកអ៊ុក សិទ្ធិជាតិប្រកាសថា ដើម្បីត្រៀបចាំទទួលការមកដល់នៃឆ្នាំ២០២៣នោះលោកនឹងកាត់បន្ថយកីឡាជម្រើសជាតិហើយបង្កើនកីឡាថ្នាលឲ្យបានច្រើន ។ លោកពន្យល់ថាយើងបានពិនិត្យមើពីគុនផលរបស់កីឡាអត្តពលកម្មក្នុងតំបន់អាស៊ានគឺកម្ពុជានៅទាបណាស់ហេតុនេះក្នុងថានៈជាមេដឹកនាំសហព័ន្ធត្រូវតែសម្លឹងទៅរកកីឡាថ្នាល់ ។

លោកបានព្រមានថា កីឡាថ្នាលប្រសិនបើហាត់មិនរីកចម្រើនទៅមុខនោះលោកត្រូវតែជ្រើសរើសអ្នកថ្មីដែលហាត់មានការរីកចម្រើនជាមកហ្វឹកហាត់ ។

សូបបញ្ចាក់ថា នៅក្នុងមហាសន្និបាតនេះលោកអ៊ុក សិទ្ធិជាតិជាប្រធានសហព័ន្ធ លោកឧត្តមសេនីយ៍ទោផៃសុខ និង អតីតៈកីឡាករជើងចាស់ដាំ ភារម្យជាអនុប្រធាន លោកប៉ែន វុទ្ធដែលជាអគ្គលេខាធិការសហព័ន្ធចាស់បានក្លាយមកជាសមាចិកប្រតិបត្តធម្មតា ។ លោកឡោ ម៉េងបន្តតួនាទីជាអគ្គហិរញ្ញិក ឯ អគ្គលេខាធិការនិងអគ្គលេខាធិការរងជ្រើសរើសក្រៅពីសមាជិកប្រតិបត្ត ។ លោកហ៊ុន បូរីជាអគ្គលេខាធិការ និងលោកចាប រតនា និង លោកបូរពុធរាត្រីជាអគ្គលេខាធិការរង ។

Facebook Comments
Loading...