ឆេះព្រះវិហារវត្តស្រងែសមត្ថកិច្ចចេញអន្តរាគមន៍ទាន់ពេល

0
990

កំពង់ចាម៖ ព្រះវិហារវត្តស្រង៉ែនៅ ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ត្រូវបានអគ្គីភ័យឆាបឆេះបង្ក ការភ្ញាក់ផ្អើលដល់ព្រះសង្ឃនិងប្រជាពលរដ្ឋព្រមទាំងសមត្ថកិច្ច ហេតុការនេះបានកើតឡើងពីល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០១៨។

លោកវសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរបានឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានពី ព្រះចៅអធិការវត្តស្រង៉ែ ថាមានអគ្គីភ័យឆាបឆេះព្រះវិហារនៅក្នុងវត្តស្រង៉ែ ឃុំស្រងែ ស្រុកព្រៃឈរ ភ្លាមៗនោះ លោកបានដឹកនាំ បញ្ជាកម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលស្រង៉ែដោយផ្ទាល់ព្រមទាំងបានការសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ចេញរថយន្តពន្លត់អគ្គីភ័យ ចុះជួយអន្តរាគមន៍ បាញ់ពន្លត់បានទាន់ពេលវេលា និង គ្រប់ គ្រងស្ថានការបានទាំងស្រុង ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០២គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន០២ស៊ឺទែន។

នៅថាក្នុងហេតុការអគ្គីភ័យនេះបណ្តាលអោយខូចខាតរួមមានសម្ភារៈតុបតែងបាល័ង្កព្រះខូចខាតផ្ទាំង គំនូរពិដានមួយចំនួនខូចខាតការូមួយចំនួននិង សម្ភារៈមួយចំនួនទៀតតែមិនបណ្តាលអោយគ្រោះថ្នាក់ដល់ប្រជាពល រដ្ឋនោះទេ។

លោកវសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ បានបញ្ជាក់ថា មូលហេតុៈដែលបង្កឲ្យមានអគ្គីភ័យកើតឡើង បណ្តាលមកពីកាឆាបឆេះភ្លើងទៀតដុតទុកចោល ដោយគ្មានអ្នកមើលខុសត្រូវនៅក្នុងព្រះវិហារ។

លោកបានអំពាវនាវ សូមឲ្យព្រះសង្ឃនិង គណៈកម្មការអាចារ្យ វត្តទាំងអស់ទូរទាំងប្រទេសកម្ពជាមេត្តាមានការប្រុងប្រយត្ន័ចំពោះភ្លើងទៀននិង ធូបនៅក្នុងវត្តទាំងមូលព្រោះវដូវនេះជាវដូវបុណ្យភ្ជុំបិណ្ឌ។

Facebook Comments
Loading...