ការសម្រេចចិត្តក្នុងវិនាទីចុងក្រោយរបស់ សម រង្ស៊ី ពិតជាត្រឹមត្រូវ

0
1062

មួយថ្ងៃមុនតេជោសែនអញ្ជើញទៅដល់ទីក្រុងញូយ៉ក ស្រាប់តែលោកសម រង្ស៊ីបានប្រកាសគួរឲ្យភ្ញាក់ផ្អើ លថាលោកមិនបានចូលរួមគាំទ្រធ្វើបាតុកម្មប្រឆាំងហ៊ុន សែននៅឯទីក្រុងញូយ៉កនោះទេ ព្រោះថាលោកជាប់រវល់ការងារផ្សេងមិនអាចចូលរួមបាន។អ្នកណាមិនភ្ញាក់ផ្អើល ព្រោះថានេះមិនមែនជាទម្លាប់របស់ លោកសម រង្ស៊ីពីមុនមកទេ។

តើមានរឿងអ្វីកើតឡើង? សម្រាប់លោកសម រង្សីទោះជាសល់តែមួយចំហៀងខ្លួន ក៏គាត់ត្រូវតែធ្វើសក ម្មភាពប្រឆាំងនឹងតេជោសែនដែរ។ ពួកដែលធ្លាប់ជឿគាត់បានសម្តែងការខឹងសម្បារយ៉ាងខ្លាំង រហូតមាន អ្នកខ្លះចោទថា លោកសម រង្ស៊ីត្រូវបានតេជោសែនទិញក្បាលបានទៀតហើយ។ មូលហេតុនៃការដកខ្លួន របស់សម រង្ស៊ីអត់មានអ្នកណាសន្និដ្ឋានត្រូវទាលតែសោះ។ ចំណែកសម រង្សីវិញក្រោយពីប្រកាសដកខ្លួ នពីការធ្វើបាតុកម្មហើយក៏សំងំស្ងាត់ច្រៀបមិនចេញសំដីមួយម៉ាត់ណាឡើយ។

តាមពិតមូលហេតុនៅលើគោកសោះ ។ មូលហេតុពិតបានបង្ហាញឲ្យឃើញនៅពេលដែលតេជោសែនបានអញ្ជើញទៅដល់ទីក្រុងញូយ៉ក គឺអ្នកដែលធ្វើបាតុកម្មប្រឆាំងនឹងតេជោសែនមានតែមនុស្សដំបរស្វាតែប៉ុណ្ណោះ។ ដូច្នេះកុំបន្ទោសលោកសម រង្សី ទោះជាអ្នកណា ខ្លាំងជាងសម រង្សីរាប់ពាន់ដងក៏ដោយក៏អត់កម្លាំងនឹងដឹកនាំធ្វើបាតុកម្មដែរ។ ដូច្នេះ កុំឆ្ងល់ពីការប្រកាសរបស់សម រង្សី កុំបន្ទោសសម រង្សី ត្រូវកោតសរសើរលោកសមរង្សីវិញ ព្រោះគាត់ ឆ្លាតគ្រាន់បើ កុំអីដូចគាត់ដើរស្រាតខោកណ្តាលទីសាធារណៈបង្ហាញឲ្យហ្វូងមហាជនបានឃើញប្រដាប់ប្រដារគាត់អស់បាត់ទៅហើយ….ដល់អញ្ចឹងពេកទៅខ្មាស់តែតេជោសែនទេ…លោកអ្ហើយលោក… លើកក្រោយកុំចេះតែហ៊ាន បើប៉ុណ្ណឹង ហើយមិនរៀងទេ ប្រថុយហ៊ានម្តងទៀតចុះលោកប្រធាន៕

Facebook Comments
Loading...