ខ្លាចាស់កម្ពុជា៣រូប ជឿជាក់នឹង ទទួលជោគជ័យ លើសង្វៀនអាស៊ីអាគ្នេយ៍

0
572

ភ្នំពេញ: ចាន់ ចំរើនក្លិបនិរោធន៍មានជ័យត្រូវប្រកួតជាមួយអ្នកប្រដាល់បារាំងឌូ វើរលី(Duverly)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម លើសង្វៀន Boostrong Fighter on Fire របស់អាស៊ីអាគ្នេយ៍ព្រឹកថ្ងៃទី៣០កញ្ញា។

តាមរយៈការមកប្រកួតនៅស្រុកខ្មែរកន្លងមកនោះអ្នកប្រដាល់បារាំងរូបនេះមិនខ្លាំងនោះទេ ។

ចំពោះអ្នកប្រដាល់កម្ពុជាចាន់ ចំរើនក៏មិនសូវមាននរណាស្គាល់ច្រើនដែរតែអ្នកប្រដាល់រូបនេះទំនងជាមិនសូវខ្លាំងឡើយទើបគេដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ដែលមិនសូវខ្លាំងរូបនេះ ។ ចំរើនគេមានប្រវត្តិប្រកួតចំនួន៦០ដងឈ្នះ៤៧ដង ចាញ់១១ដង និងស្មើពិន្ទុ ២ ដង ។

ចំពោះអ្នកប្រដាល់បារាំងឌូវើរលីវិញគេមានប្រវត្តិប្រកួតចំនួន៣៨ដង ឈ្នះ២៥ដង និងចាញ់១៣ដង ។គេមានកណ្ដាប់ដៃធ្ងន់តែខ្សោយជើងក្រោម ។ ការប្រកួតនេះទាំងសងខាងសុទ្ធតែសង្ឃឹមថាឈ្នះដូចគ្នានរណាមានសំណាងល្អ ?

សារឿន ចាន់ក្លិបតាព្រហ្មមានជ័យដែលកំពុងតែស្រុតចុះនោះត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃ ផាត ង៉ាម(Phat Ngam)ដោយប្រកួតក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។

បន្ទាប់ពីបរាជ័យផ្ទួនៗពេកនោះសារឿន ចាន់ត្រូវបានស្ថាននីយ៍ទូរទស្សន៍មួយចំនួនលំបាក់នឹងចាប់គូឲ្យប្រកួតណាស់ ។តាមពិតគេធ្លាប់ជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែរតែទំនងជាគេមិនសូវចូលក្លិបហ្វឹកហាត់ទើបគេធ្លាក់ចុះទាំងបច្ចេកទេស ទាំងកម្លាំងបែបនេះ ។អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន៩៨ដង ឈ្នះ៧៩ដង ចាញ់១៧ដង និងស្មើពិន្ទុ២ដង ។

ចំពោះអ្នកប្រដាល់ថៃផាត ង៉ាមគេទើបតែមកប្រកួតនៅស្រុកខ្មែរលើកនេះទេ ។ របៀបគេវ៉ៃយ៉ាងណាៗនោះមិនមាននរណាដឹងឡើយ ។គេមានប្រវត្តិប្រកួតចំនួន៨៥ដង ឈ្នះ៧៣ដង ចាញ់១២ដង ។ជំនួបមួយនេះនរណាឈ្នះនរណាចាញ់ ?

ឌុន រដ្ឋាក្លិបអេភូថងកីឡាប្រកួតជាមួយអ្នកប្រដាល់ថៃឈុក ណាំឆៃ(Chhuok Namchhai)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ។

រដ្ឋាមានប្រវត្តិប្រកួតចំនួន៨៥ដង ឈ្នះ៦៣ដង ចាញ់១៧ដង និងស្មើពិន្ទុ៥ ដង ។ឈុក ណាំឆៃវិញគេមានប្រវត្តិប្រកួតចំនួន៧០ដង ឈ្នះ៥៨ដង ចាញ់១១ដង និងស្មើពិន្ទុ ១ ដង ។នរណាឈ្នះ នរណាចាញ់ ?

Facebook Comments
Loading...