ចាប់ផ្តើមប្រកួតតេក្វាន់ដូដណ្ដើមពានរង្វាន់អគ្គរដ្ឋទូតកូរ៉េ

0
155

ភ្នំពេញ: ការប្រកួតតេក្វាន់ដូស្ទីWTF (World Taekwondo Federation) ដណ្ដើមពានរង្វាន់អគ្គរដ្ឋទូតសាធារណរដ្ឋកូរេប្រចាំនៅកម្ពុជាបានចាប់ផ្ដើមហើយនៅព្រឹកថ្ងៃទី២៦កញ្ញា ។

នេះជាលើកទី៦ហើយដែលស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរេបង្កើតឲ្យមានព្រឹត្តិការណ៍នេះហើយវាក៏បានក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំមួយនៅកម្ពុជាដែរ ។

ការប្រកួតនេះមានក្លិបចំនួន២០ដែលមកពីទូទាំងប្រទេសចូលរួមប្រកួតហើយកីឡាករ-កីឡាការិនីមានចំនួនប្រមានជាង៤០០នាក់។

វិញ្ញាសាដែលដាក់ឲ្យប្រកួតមានចំនួន៤៤ដែលក្នុងនោះវិញ្ញាសាសំដែង(មេគុន)មានចំនួន៤០ដែលគិតចាប់ពីប្រភេទអាយុពី៨ទៅ១២ឆ្នាំដែលមានកម្រិតខ្សែក្រវាត់ពីលឿងដល់ក្រម។ប្រភេទអាយុចាប់ពី១៦ឆ្នាំឡើងទៅដែលមានកម្រិតខ្សែក្រវាត់ពីលឿងដល់់ក្រហម ។ ក្រៅពីនេះមានវិញ្ញាសាប្រយុទ្ធដែលមាន៣ វិញ្ញាសា និង ការសំដែងស្នៀតមួយវិញ្ញាសា ។

Facebook Comments
Loading...