លោកផ្កាយ២លួចលាក់មានប្រពន្ធចុង លុះប្រពន្ធដើមតាមទាន់ គប់បែកកញ្ចក់ឡាន ៥៧០

862

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ (ផ្កាយ២)ម្នាក់ លួចលាក់មានប្រពន្ធចុង ក៏ត្រូវបានប្រពន្ធដើមនិងម៉ែក្មេកតាមទាន់ ក៏ផ្ទុះហឹង្សាវាយបំបែកកញ្ចាក់រថយន្តទំនើប និងកញ្ចក់ទ្វារផ្ទះបង្កការភ្ញាក់ផ្អើល ប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិស និងអាវុធហត្ថមកព្រោងព្រាត ។

ករណីជម្លោះគ្រួសារនេះ បានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃអង្គារ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចមុខផ្ទះលេខ៦ R ផ្លូវ លេខ៥ ក្នុងបុរីលឹមឈាងហាក់ ចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ស្វាមីរបស់គាត់មានឈ្មោះ ឡុង ទិត្យ ភេទប្រុស មុខរបរធ្វើការជានាយឧត្តមសេនីយ៏ទោ (ផ្កាយ២) ខាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។

តាមសំដីប្រពន្ធដើម បានប្រាប់ឲ្យដឹងថា គាត់បានចាប់ដៃគ្នាជាមួយនិងស្វាមីរបស់គាត់ អស់រយៈពេលជាង១០ឆ្នាំមកហើយ មានកូនដល់ទៅបីនាក់ ។ ក្នុងរយៈពេលកន្លងមកគាត់រកស៊ី ទិញដីលក់ដី កាន់តែឡើងទៅមានទៅមានទៅរហូត ដល់មានផ្ទះវីឡា មានមុខរបរលក់ឡានទិញឡាន និងស្វាមី បានធ្វើការនៅកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឋាន្តរសក្តិ ឧត្តមសេនីយ៍ទោ (ផ្កាយ២) ។

ប្រពន្ធដើមបន្តថា មួយរយៈពេលនេះ ប្ដីរបស់គាត់មានចរិតប្លែក ចេះដើរបាត់ពីផ្ទះ និងវ៉ៃប្រពន្ធថែមជាំមុខជាំមាត់ទៀត លុះមកដល់ថ្ងៃកើតហេតុខាងលើ គាត់បានតាមទាន់ឃើញស្វាមី មកឈប់រថយន្តនៅមុខផ្ទះមួយ ទៅផ្ទះលេខ 6R ផ្លូវលេខ 5 ក្នុងបូរីលឹមឈាងហាក់ចំកាដូង បានមកដល់ដោយសារតែខឹងពេក គាត់បានយកដុំថ្មវាយកញ្ចក់ឡាន លុច្សសុីស570 ខាងក្រោយខាងចំហៀង ព្រមទាំងបំបែកកញ្ចក់ផ្ទះ ធ្លាក់កញ្ចក់មកត្រូវជើងគាត់រងរបួសមុតជើង រយះគួរសម ។ ចំណែកភាគីខាងស្វាមី ព្រមទាំងប្រពន្ធចុងមិនឃើញចេញមកតតាំងឡើយ។

ក្រោយមក ខាងប្រពន្ធដើមបានចាកចេញទៅព្យាបាលរបួសជើង ហើយក៏ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៏នគរបាលរដ្ឋបាលដង្កោ ដើម្បីបញ្ជូនសំណុំរឿងទៅតាមនិតិវិធីច្បាប់៕