សូហ្វតិន្នីសកម្ពុជានឹងចេញទៅការពារតំណែងជើងឯកអាស៊ីអាគ្នេយ៍នៅហ្វីលីពីន

0
142

ភ្នំពេញ: សហព័ន្ធកីឡាសូហ្វតិន្នីស (Solf Tennis) កម្ពុជាបានប្រកាសឲ្យដឹងថា នៅដើមខែតុលាខាងមុខនេះសហព័ន្ធនឹងបញ្ជូនកីឡាករ-កីឡាការិនីរបស់ខ្លួនទៅចូលរួមប្រកួតជើងឯកសូហ្វតិន្នីសអាស៊ីអាគ្នេយ៍នៅប្រទេសហ្វីលីពីន ។

អនុប្រធានសហព័ន្ធកីឡាសុហ្វតិន្នីសកម្ពុជា
បានបញ្ជាក់ថាឆ្នាំនេះសហព័ន្ធអាស៊ានចង់ឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះតែកម្ពុជាមិនទទួលតែ ទោះជាយ៉ាងណាក៏នេះជាលើកទី៣ហើយដែលកម្ពុជាចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ ។

លើកទី១ឆ្នាំ២០១៦ដែលការប្រកួតធ្វើនៅប្រទេសម៉ាឡេស៊ីនោះកម្ពុជាដណ្ដើមបានមេដាយប្រាក់ក្រុមនិងលើកទី២ឆ្នាំ២០១៧កម្ពុជាដណ្ដើមបានមេដាយមាសក្រុមបុរស និងមេដាយប្រាក់ក្រុមនារី។ សម្រាប់ឆ្នាំ២០១៧នេះកម្ពុជាត្រូវការពារតំណែងមេដាយមាសហើយកម្ពុជាសង្ឃឹមថានឹងរក្សាបាននូវតំណែងនេះ ។

ក្នុងតំបន់អាស៊ានប្រទេសដែលខ្លាំងលើប្រភេទកីឡាសូហ្វតិន្នីសគឺឥណ្ឌូនេស៊ី ថៃ ហ្វីលីពីន និងកម្ពុជា ។ សម្រាប់លើកនេះកម្ពុជាបញ្ជូនកីឡាករចំនួន៨រូប និង កីឡាការិនីចំនួន៦រូបទៅចូលរួមប្រកួត ។ ថ្ងៃទី១០ខែតុលាកម្ពុជានឹងចេញដំណើទៅកាន់ប្រទេសហ្វីលីពីនឯការប្រកួតចាប់ផ្ដើមពីថ្ងៃទី៥ដល់៧ តុលា ។

Facebook Comments
Loading...