កីឡាប៉េតង់៦នាក់ទៅប្រកួតជើងឯកកម្រិតពិភពលោកនៅបារាំង

0
85

ភ្នំពេញ៖ យប់ថ្ងៃទី២៥កញ្ញាសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជានឹងបញ្ជូនកីឡាករ-កីឡាការិនីរបស់ខ្លួនចំនួន ៦រូបទៅចូលរួមប្រកួតជើងឯកពិភពលោកនៅប្រទេសបារាំង ។ ក្រុមកីឡាករ-កីឡាការិនីចំនួន៦នាក់ក្នុងនោះមានកីឡាករ៣នាក់ គឺកីឡាករ សុខ ចាន់មាន កីឡាករ ញ៉ែម បូរ៉ា និងកីឡាករ យ៉ា ចានដារ៉ារិទ្ធទៅចូលរួមប្រកួត ។

ចំពោះកីឡាការិនីមាន៣នាក់ គឺកីឡាការិនី កែ ឡេង អ៊ុក ស្រីមុំ និងកីឡាការិនី អ៊ុន ស្រីយ៉ាដែលសុទ្ធតែជាកីឡាការិនីខ្លាំងៗរបស់កម្ពុជា ។បារាំងជាប្រទេសដែលបង្កើតកីឡាប៊ូល និងប៉េតង់តែបារាំងមិនសប្បាយចិត្តជាមួយកម្ពុជាឡើយដោយសារតែកម្ពុជាដណ្ដើមបានមេដាយមាសពីការប្រកួតជើងឯកពិភបលោក ។

វិញ្ញាសាដែលដាក់ឲ្យប្រកួតមានចំនួន៣ គឺវាយ១នាក់ទល់១នាក់បុរស-នារី វាយ២នាក់ទល់២នាក់បុរស-នារី និងវាយ៣នាក់ទល់៣នាក់បុរសនារី ។ ការប្រកួតលើកនេះមិនមានវិញ្ញាសាវាយយកពិន្ទុ(Shooting)ដែលកម្ពុជាតែងតែស្ពាយមេដាយមាសមកឡើយ ។

Facebook Comments
Loading...