ទិវាកីឡាអាស៊ានឆ្នាំនេះគឺជិះកង់ដើម្បីសុខភាព

0
137

ភ្នំពេញ: ទិវាកីឡាអាស៊ាន(ASEAN Sports Day)សម្រាប់ឆ្នាំនេះកម្ពុជារៀបចំទិវាជិះកង់ដែលនឹងធ្វើនៅថ្ងៃទី៣០កញ្ញា ។

ប្រភេទកីឡាដែលធ្វើនោះគឺប្រទេសនីមួយៗជាអ្នកកំណត់ដោយខ្លួនឯង ។គោលគំនិតរបស់អាស៊ានគឺបំផុសឲ្យប្រជាចាតិអាស៊ានលេងកីឡាដើម្បីសុខភាព លេងកីឡាដើម្បីកាតបន្ថយចំណាយក្នុងទិញថ្នាំដើម្បីព្យាបាលជម្ងឺ ។

អគ្គលេខាធិការសហព័ន្ធកីឡាប្រណាំងទោចក្រយានបានឲ្យដឹងដែរថាទិវាកីឡាអាស៊ានជិះកង់ដើម្បីសុខភាពនេះគឺធ្វើឡើងលើចម្ងាយផ្លូវ១២គីឡូម៉ែត្រដោយចេញដំណើរពីពហុកីឡដ្ឋានជាតិអូឡាំពិកដោយឆ្លងកាត់តាមផ្លូវមួយចំនួននិងបញ្ចប់នៅស្ដាតអូឡាំពិក ។ អ្នកចូលរួមជិះកង់ចូលរួមចំនួនពី១.០០០ទៅ១.៥០០នាក់ ។ពេលនេះមានអ្នកដាក់ពាក្យចូលរួមចំនួនជាង៤០០នាក់ហើយ ។

Facebook Comments
Loading...