សូម្បីតែសត្វដំរីក៏ចេះស្រណោះស្រណោកនៅពេលដែលគ្នាវាស្លាប់

0
595

លោកអ្នកប្រហែលជាមិនធ្លាប់បានជ្រាបទេ ដំរីក៏ចេះសម្តែងការស្រណោះស្រណោដែរនៅពេលដែលគ្នាវាស្លាប់។ យើងសូមបង្ហាញរូបភាពដ៏រំជូលចិត្តមួយនេះ ដែលបន្ទាប់ពីបានទស្សនាហើយលោកអ្នកប្រាកដជាអាណិតសត្វដំរីហើយធ្វើឲ្យយើងកាន់តែមានទឹកចិត្តអាណិតស្រឡាញ់និងជួយរួមគ្នាថែរក្សានិងអភិ រក្សសត្វដំរីឲ្យបានគង់វង្ស។

ក្នុងរូបភាពនេះដំរីមួយក្បាលបានស្លាប់ដោយសារចាស់ជរា ឯហ្វូងដំរីដទៃទៀតមិនបានដើរទៅណាឆ្ងាយពីសាកសពគ្នាវាឡើយ ពោលគឺវានៅសម្តែងការសោកស្រណោះអាឡោះអាល័យហាកដូចជាយំសោកជាមួយគ្នា។ បន្ទាប់មកទើបវាចាកចេញទៅដោយទុកសាកសពឲ្យនៅជាមួយធម្មជាតិជារៀងរហូត៕

Facebook Comments
Loading...